នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ ម្សិលមិញនេះ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយ មានជ័យ បានសម្រេចចេញលិខិតជូនដំណឹងជំរាបជូនដល់សាធារណៈជនទាំងអស់ជ្រាប មន្ទីរសម្រេចនឹងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវខេត្ត២៦៨អា ចាប់ពីផ្លូវជាតិលេខ៦ ចូលទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន ជ័យ សំដៅលើរថយន្តដឹកទំនិញធុនធ្ងន់ ដូចជារថយន្តដឹកស៊ីម៉ងត៌ ដឹកថ្ម ដឹកខ្សាច់ ស្រូវ អង្ករ និងដំឡូង ព្រោះតែទឹកជំនន់ នៅតែមានការកើនឡើង ។ខ្លឹមសារនោះក៏បានបញ្ជាក់ផងដែរថា ការកំណត់ផ្អាកការធ្វើចរាចរលើរថយន្តធុនធ្ងន់ជាបណ្តោះអាសន្ននេះ គឺចន្លោះចាប់ពី គីឡូម៉ែត្រមានទី១ ចន្លោះ PK 8+555 ដល់ PK 9+000 ប្រវែង 500 ម៉ែត្រ ២.ចន្លោះ PK 14+800 ដល់PK 14+ 850 ប្រវែង50 ម៉ែត្រ ៣. ចន្លោះ PK 15+000 ដល់ PK 15+500 ប្រវែង 500 ម៉ែត្រ ៤. ចន្លោះ PK 16+800 ដល់ PK 17+ 100 ប្រវែង 300 ម៉ែត្រ ។ដោយសារតែទឹកជំនន់ធ្លាក់មកពីផ្នែកលើ មានស្រុកថ្មពួក ស្រុកស្វាយចេក និងក្រុងប៉ោយប៉ែត ធ្វើឲ្យទឹកហូរលេចផ្លូវយ៉ាងធ្ងន់ធ្ងរ ប្រវែងសរុប 1350 ម៉ែត្រ ដូចនេះដើម្បីការពារ និងថែរក្សាប្រើប្រាស់ផ្លូវជាយូរអង្វែងកុំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ មន្ទីរ សម្រេចផ្អាកចរាចរលើកំណាត់ផ្លូវនេះមួយរយៈជាបណ្តោះអាសន្ន រង់ចាំស្ថានភាពទឹកស្រកចុះ មានលក្ខណៈល្អប្រសើរឡើង វិញ ទើបបន្តការធ្វើចរាចរជាធម្មតា ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា