ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
អ៊ុញនោះ...! ចាំមេីលថាព្រះរាជអាជ្ញាខេត្តកំពង់ធំ និងមានចំណាក់ការបែបណាលេីពលរដ្ឋទាំងពីររូប ដែលមន្ត្រីរដ្ឋបាលព្រៃឈេី ប្រេីហឹង្សាទៅបំពាននោះ.....
Thu,05 September 2019 (Time 02:59 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 604នាក់)

ខេត្តកំពង់ធំ: នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ​ ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច អមដំណេីរដោយអធិការកិច្ចរបស់សមាជិកប្រតិភូឧត្តក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ បានចុះសិក្សាស្រាវជ្រាវលេីបញ្ហារបស់ពលរដ្ឋពីររូប ក្នុងភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំត្រូវមន្ត្រីរដ្ឋបាលព្រៃឈេីខេត្តកំពង់ធំ ប្រេីហឹង្សាវាយធ្វេីបាបរហូតដល់សន្លប់ម្នាក់ ហេីយបញ្ជួនខ្លួនទៅកាន់ពន្ធធានាគារខេត្តកំពង់ធំ ដោយចោទប្រកាន់ពីបទ​ កាត់ទន្ទ្រាន ឈូសឆាយដីព្រៃដោយមិនមានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋាន។

យោងតាមបញ្ហាខាងលេី​ ជាក់ស្តែងពលរដ្ឋជាច្រេីនបានលេីកឡេីងថា ពួកគាត់ពិតជាមិនបានបំពានអ្វីទៅលេីដីគំរបព្រៃឈេីនោះឡេីយ ព្រោះថា ដីរបស់ពួកគាត់សុទ្ធតែមានការទទួលដឹងឮ​ពីអាជ្ញាធមូលដ្ឋានក្នុងតំបន់ទៀត ហេីយក្នុងនោះ​ពួកគាត់ក៏មានបង្កាន់ដៃដី​ និងមានការបញ្ជាក់ពីប្រវត្តិដីរបស់អាជ្ញាធរ ភូមិ ឃុំ និងស្រុកផងដែរ វាពិតណាស់ មិនដូចការចោទប្រកាន់របស់មន្ត្រីរដ្ឋបាលព្រៃឈេីខេត្តកំពងធំ​ឡេីយ។​

ពលរដ្ឋទាំងនោះបានបន្ថែមថា ប្លង់ដីរបស់ពួកគាត់បានទទួលស្គាល់ពីអាជ្ញាមូលដ្ឋានរួចរាល់ហេីយ​ ទេីបពួកគាត់ហានចំណាយលុយ ទិញកូនស្វាយចន្ទី និងដំឡូងមកដាំក្នុងដីចំការរបស់ពួកគាត់ មិនត្រឹមតែប៉ុណ្ណោះពលរដ្ឋមួយចំនួនធំបានប្រេីប្លង់ដីនេះមកដាក់ពាក្យស្នេីសុំកម្ចីលុយនៅមេក្រូហិរញ្ញវត្ថុ AMK
រហូតមេក្រូហិរញ្ញវត្ថុនេះ​ ព្រមផ្តល់ប្រាក់កម្ចីអោយថែមទៀតផង។

គួរបញ្ជាក់ផងដែរថា លោកប្រធានភូមិថ្មសំលៀងបានអះអាងនិងបញ្ជាក់លេីបញ្ហានេះថា ដីក្នុងភូមិថ្មសំលៀងទាំងមូល គឺស្ថិតក្នុងគំរបព្រៃឈេីពិតប្រាកដមែន ប៉ុន្តៃដីនេះក៏ត្រូវបានអនុលោមក្នុងការពុះចែកធ្វេីប្លង់កម្មសិទ្ធជូនសមាជិកដែលជាពលរដ្ឋរស់នៅក្នុងភូមិថ្មសំលៀង ក្នុងការប្រកបដំណាំកសិផលចិញ្ចឹមជីវិត ហេីយលោកប្រធានភូមិក៏បានអះអាងបន្ថែមថា ដីនេះពិតជាដីរបស់ពលរដ្ឋដែលឆ្លងកាត់ការទទួលដឹងឮពីអាជ្ញាធរភូមិឃុំស្រុកពិតប្រាកដមែន។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាថ្ងៃចុងក្រោយដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃគណៈបក្យខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបានចុះបេសកកម្មនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ​​ ដែលក្នុងនោះផងដែរ ឯកឧត្តម ហួន រដ្ឋា ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់​ នៃគណៈបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច​ បានលេីកឡេីងថា បន្ទាប់ពីធ្វេីការសិក្សាស្រាវជ្រាវ ឃេីញថាមានភាពមិនប្រក្រតីមួយចំនួន ហេីយឯកឧត្តម និងធ្វេីរបាយការណ៍ដាក់ជូនប្រមុខថ្នាក់ដឹកនាំឲ្យលោកបានជ្រាបនូវបញ្ហាទាំងនោះ។

ជុំវិញបញ្ហាខាងលេី​ បងប្អូនប្រជាពលរដ្ឋក្នុងភូមិថ្មសំលៀងទាំងមូល សូមថ្លែងអំណរអរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កេីតឧត្តមក្រុមប្រឹក្សានេះឡេីង គឺដើម្បីជួយឲ្យពលរដ្ឋមានភាពយុត្តិធម៌ និងមានឱកាសទាមទារកយុត្តិធម៌ត្រឡបមកវិញ។

ពួកគាត់ទាំងអស់គ្នាសង្ឃឹមនិងជឿរជាក់យ៉ាងមុតមាំថា បន្ទាប់ពីឆ្លងកាត់ការសិក្សាស្រាវជ្រាវរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងយោបល់ នៃគណៈបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ពិតជាអាចផ្តល់ភាពយុត្តិធម៌ឲ្យពួកគាត់បានជាក់ស្តែងមិនខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
458 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2066 នាក់
ខែនេះ :
6631 នាក់
3 ខែនេះ :
16687 នាក់
សរុប :
522419 នាក់