ខេត្តកណ្តាល ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តកណ្ដាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រុមហ៊ុន ឆាយ វ៉ាង បានជួយឧបត្ថម្ភនៅសម្ភារៈសម្លាប់មេរោគ និងទឹកថ្នាំសម្រាប់សម្លាប់មេរោគ មួយចំនួនដល់រដ្ឋបាលខេត្តកណ្ដាល។ ពិធីប្រគល់ និងទទួលនេះធ្វើឡើងនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម គង់ ភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកឧកញ៉ា តាំង គួង នាយកក្រុមហ៊ុន ឆាយ វ៉ាង។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជារបស់យើង មិនមានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ឡើយ។ ប៉ុន្តែបើទោះជាទូទាំងប្រទេសកម្ពុជា ក៏ដូចជាខេត្តកណ្ដាល មានភាពល្អប្រសើរក្ដី តែរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅតែបន្ត និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការធ្វេសប្រហែសជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ ព្រោះថានៅទូទាំងពិភពលោក មិនទាន់មានថ្នាំព្យាបាលឡើយ។ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ឆាយ វ៉ាង ព្រមទាំងសហការី ដែលបានជួយឧបត្ថម្ភនូវសម្ភារៈសម្លាប់មេរោគ និងទឹកថ្នាំសម្លាប់មេរោគ ដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ ក្នុងការចូលរួមក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ជំងឺកូវីត-១៩ ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ និងការចេះជួយគ្នាក្នុងគ្រាលំបាក។លោកឧកញ៉ា តាំង គួង នាយកក្រុមហ៊ុន ឆាយ វ៉ាង បានឱ្យដឹងថា សម្ភារៈដែលបានប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកក្នុងកិច្ចការការពារទប់ស្កាត់ប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅពេលនេះរួមមាន ៖ ទូសម្លាប់មេរោគចំនួន១, ម៉ាស៊ីនបាញ់ចំហាយទឹកសម្លាប់មេរោគចំនួន១០ គ្រឿង, ទឹកសម្លាប់មេរោគចំណុះ១០០ml ចំនួន២៤០ដប, ទឹកសម្លាប់មេរោគចំណុះ៥០០ml ចំនួន៥០ដប,ទឹកសម្លាប់មេរោគសម្រាប់ Refill 10L ចំនួន៨០ប្រអប់ ,ទឹកសម្លាប់មេរោគសម្រាប់ Refill 10L ចំនួន២០ប្រអប់៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា