ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ស្ថានភាពកម្រិតកម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះបានហក់ឡើង ខណៈកត្តាប្រព័ន្ធសម្ពាធទាបនៅបន្តអូសបន្លាយ
Fri,16 October 2020 (Time 09:22 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 8នាក់)

ខេត្តក្រចេះ ៖ យោងតាមសេចក្តីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងថា ដោយព្រះរាជាណាចក្រកម្ពុជារងនូវប្រព័ន្ធសម្ពាធទាបបាននិងកំពុងអូសបន្លាយ និងដោយសារការបើកអាងស្តុក នៅទឹកទំនប់វារីអគ្គិសនីមកពីខេត្តអត្តពឺ នៃប្រទេសឡាវធ្វើឲ្យស្ថានភាពកម្រិតកម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះកំពុងបន្តហក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។

បើយោងតាមព័ត៌មានពីរដ្ឋបាលខេត្តអត្តពឺបានជូនព័ត៌មានមកអាជ្ញាធរខេត្តស្ទឹងត្រែង សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ ដែលអាចកើតមានឡើងជាយថាហេតុ ដូចខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងកាលពីពេលថ្មីៗ កន្លងទៅនេះ។

ដោយឡែកសម្រាប់អាកាសធាតុនៅក្រចេះ សម្រាប់ព្រឹកថ្ងៃទី១៦ តុលា ២០២០ នេះ គឺអាកាសធាតុត្រជាក់ ផ្ទៃមេឃមានពពកខ្មៅ គ្មានពន្លឺថ្ងៃ និងមានភ្លៀងរលឹមស្រិចៗផងដែរ។ ឯស្ថានភាពកម្រិតកម្ពស់ទឹក ទន្លេមេគង្គក្រចេះ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅស្ថានីយជលសាស្ត្រក្រចេះ មានកម្ពស់ ១៧.៣៤ម៉ែត្រ ខណៈថ្ងៃម្សិលទឹកមានកម្ពស់១៧.១៨ម៉។ ទោះបីជាយ៉ាងនេះក្តី ស្ថានភាពទឹកទន្លេមេគង្គឆ្នាំនេះ នៅទាបជាងកម្រិតកម្ពស់ទឹក ដែលមិនអាចហូរចូលអាងស្តុកទឹកទុក នៅក្នុងបឹងនានានៅឡើយទេ ហើយរហូតមកដល់ពេលនេះក្រុង ស្រុកទាំង៦ នៅក្នុងខេត្តក្រចេះ ក៏ពុំទាន់មានស្រុកណាមួយទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះនៅឡើយដែរ។

ចំពោះមុខនេះ អាជ្ញាធរខេត្តក្រចេះបាននិងកំពុងយកចិត្តទុកដាក់ និងត្រៀមលក្ខណៈ រួចជាស្រេចទៅលើការរៀបចំទីទួលសុវត្ថិភាពដែលរួមមាន ៖ ទួលតាឃីន, ទួលក្បាលកឋម, កោះសុក្រម និងបានត្រៀមកងកម្លាំងអន្តរាគមន៍ ទាំងបីប្រភេទសម្រាប់បង្ការសង្គ្រោះបន្ទាន់នូវគ្រោះមហន្តរាយធម្មជាតិជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ប្រសិនបើមានជំនន់ទឹកភ្លៀងកើតឡើងនៅតំបន់ណាមួយនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រូបវន្តបុគ្គល និងនីតិបុគ្គលចំនួន៣៣រូបទទួលបានប្រតិបត្តិល្អចំពោះបរិស្ថានក្នុងកម្មវិធី «លើកទឹកចិត្តមេត្រីភាពបរិស្ថានឆ្នាំ២០២០» (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គលីមាសម័យថ្មី! ខឹងឪពុកស្តីបន្ទោសបន្តិចបន្តួចសងគុណមួយព្រនង់សម្លាប់យ៉ាងអាណោចអាធ័ម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាមានមនុស្ស៣៦នាក់ស្លាប់ដោយគ្រោះទឹកជំនន់គិតត្រឹមថ្ងៃនេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយកកម្មវិធីស្បៀងអាហារពិភពលោកប្តេជ្ញាបន្តឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងភាពជាដៃគូដ៏ល្អ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47 នាក់
ម្សិលមិញ :
235 នាក់
សប្តាហ៍នេះ :
1236 នាក់
ខែនេះ :
5876 នាក់
3 ខែនេះ :
14314 នាក់
សរុប :
311204 នាក់