ភ្នំពេញ ៖ ថ្ងៃទី១ ខែតុលានេះ កម្ពុជា និងពិភពលោកបានចូលរួមអបអរសាទរទិវាមនុស្សចាស់ ដើម្បីលើកតម្កើងសុខភាព និងសុខុមាលភាពរបស់មនុស្សចាស់ សំដៅ គិតគួរអំពីសុខភាពនិងធានាថាពុំមានមនុស្សចាស់ត្រូវបានបោះបង់ នោះឡើយ។ការអបអរសាទរពិធីនេះ ក៏ជាឱកាសដើម្បីបង្ហាញអំពីការលើកទឹកចិត្ត និងដឹងគុណចំពោះពលីកម្មរបស់មនុស្សចាស់ បានផ្តល់ចំពោះការកសាង និងអភិវឌ្ឍសង្គមជាតិ។មិនថានៅក្នុងសង្គមជាតិ ឬក្រុមគ្រួសារ បើគ្មានពលីកម្មរបស់ពួកគាត់ គឺយើងគ្រប់គ្នា មិនមានថ្ងៃនេះឡើយ។ មនុស្សចាស់មានតួនាទីដ៏សំខាន់ ក្នុងការបង្កើតធនធានដ៏មានប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើន ឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។ឆ្នាំ២០២០ នេះ ជាខួបលើកទី ៣០ នៃទិវាមនុស្សចាស់ ដែលត្រូវបានធ្វើការអបអរសាទរឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធភាព ដល់អ្នកមានគុណ ដែលជាមនុស្សចាស់ ជាបុព្វការីជន របស់យើង សំដៅលើកកម្ពស់សុខមាលភាពពួកគាត់ឱ្យកាន់តែប្រសើរ។នៅកម្ពុជា សុខភាពរបស់ប្រជាជនគ្រប់រូប គ្រប់វណ្ណៈ និងគ្រប់វ័យទាំងអស់ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយដែលរាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយលទ្ធផលគួរជាទីពេញចិត្ត។រដ្ឋសភា និងរាជរដ្ឋាភិបាល ចាត់ទុកទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ អ៊ំ ពូ មីង ទាំងអស់ដែលបានកសាងនិងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា