ប្រេស៊ីល ៖ រដ្ឋាភិបាលគ្រប់គ្រងរដ្ឋសៅប៉ូឡូប្រទេសប្រេស៊ីលនៅថ្ងៃពុធ ៣០ កញ្ញា បានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីទិញវ៉ាក់សាំង COVID-19 ចំនួន៤៦លានដូសពីក្រុមហ៊ុន សាយណូវ៉ាក់-បាយអូធិច (Sinovac Biotech) របស់ចិន ដែលមានតម្លៃចំនួន៩០លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។សៅប៉ូឡូគឺជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុត ប្រចាំនៅប្រទេសប្រេស៊ីល និងជាទីកន្លែងធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac នៅក្នុងតំណាក់កាលទី ៣ (Pharse III) ផងដែរ។ ការធ្វើតេស្តកន្លងមក ត្រូវបានធ្វើឡើងក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិ ប៊ូថាន់ថាន់ (Butantan) របស់រដ្ឋសៅប៉ូឡូ ខណៈកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ចំនួន ៤៦លានដូសនេះ គឺជាការសម្រេចផ្លូវការមួយ នៅក្នុងចំណោមវ៉ាក់សាំងចំនួន ៦០លានដូស ដែលរដ្ឋនេះមានបំណងទិញពីក្រុមហ៊ុន Sinovac របស់ចិន។តាមលោក ស៊ីង ហាន (Xing Han) ប្រធានក្រុមហ៊ុន Sinovac ប្រចាំតំបន់អាមេរិកឡាទីនបានលើកឡើងថា លទ្ធផលធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួននៅក្នុងតំណាក់កាលទី ៣ នឹងត្រូវចេញនៅក្នុងរយៈពេល ២ខែទៀតប៉ុណ្ណោះ។ ដោយឡែកអភិបាលរដ្ឋសៅប៉ូឡូលោក ហ្សូអៅ ដូរៀ (João Doria) វិញបានអះអាងថា វ៉ាក់សាំង COVID-19 ដំបូងនឹងអាចយកមកប្រើប្រាស់បាន នៅកំលុងខែធ្នូ ឆ្នាំ២០២០៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា