ពោធិ៍សាត់-បាត់ដំបង ៖ ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន លោកស្រី ម៉ន ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ម៉ន ដានី រៀល អុី ស្ទេត ឯ.ក និងស្វាមី ផង់ផាន់ ឃុនថាវង្ស នៅថ្ងៃទី១៥-១៨ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយជាច្រើនជួយដល់ប្រជាពលរដ្ឋសរុប ៤.៣០០ គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង។អំណោយទាំងអស់នោះរួមមាន៖ អង្ករ ៤.៣០០តោន ទឹកបរិសុទ្ធ ៤.៣០០កេស និងមី ៤.៣០០កេស។លោកស្រី ម៉ន ដានី បានលើកឡើងថា «ការផ្តល់ជូនអំណោយទាំងនេះ គឺកើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាប្រជាជាតិខ្មែរមិនប្រកាន់ឋានៈ បក្ខពួក ឬនិន្នាការនយោបាយអ្វីទាំងអស់»។ លោកស្រីប្តេជ្ញាថានឹងបន្តជួយប្រជាពលរដ្ឋតាមលទ្ធភាពដែលអាចធ្វើទៅបាន។ជាមួយគ្នានេះ លោកអភិបាលខេត្តទាំងពីរ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឲ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមកនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបទុក្ខលំបាក។សមានចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ និងបុគ្គលិកបុរី KP ម៉ន ដានី នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលខេត្តពោធិ៍សាត់-បាត់ដំបង និងប្រជាពលរដ្ឋកម្ពុជាទាំងអស់។ក្នុងគ្រោះអាសន្នដោយជំនន់ទឹកភ្លៀងនេះ ក្រុមហ៊ុនបុរី KP ម៉ន ដានី បានជួយប្រជាពលរដ្ឋរងដោយគ្រោះទឹកជំនន់ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងខេត្តពោធិ៍សាត់ បាត់ដំបង រួមមានអង្ករ ៤.៣០០តោន ទឹកបរិសុទ្ធ ៤.៣០០កេស និងមី ៤.៣០០កេស៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា