ខេត្តកំពត ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត និងជាប្រធានគណៈកម្មាធិការទី១០ នៃរដ្ឋសភាបានអញ្ជើញចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតជូនដល់ប្រជាពលរដ្ឋចំនួន ១០៣០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ដោយមានការអញ្ជើញអមដំណើរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋចំនួន១០៣០ គ្រួសារ។ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំការផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវការសាកសួរសុខទុក្ខនឹករលឹក ដោយការអាណិតអាសូរ និងសោកស្ដាយជាមួយប្រជាពលរដ្ឋចំពោះការខូចខាតទ្រព្យសម្បត្តិ ដែលរងគ្រោះដោយទឹកជំនន់។ តាមរយៈការផ្តាំផ្ញើសាកសួរសុខទុក្ខនេះ សម្ដេចទាំងទ្វេរ ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់រូបជួបប្រទះតែនឹងសេចក្ដីសុខគ្រប់ប្រការ ពិសេសចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវ។ ដែលជានិច្ចកាលគ្រប់កាលៈទេសៈប្រជាពលរដ្ឋ និងប្រទេសជាតិជួបការលំបាក សម្ដេចទាំងទ្វេតែងតែបានយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនរើសអើង ឬ ទុកចោលឱ្យស្លាប់ដោយសារអត់ស្បៀងអាហារ ដោយមិនបានជួយដោះស្រាយឡើយ។អំណោយមនុស្សធម៌របស់សាខាកាកបាទកម្ពុជាខេត្តកំពត បានចែកជូនដល់ប្រជាពលរដ្ឋចំនួន ១០៣០គ្រួសារ រងគ្រោះដោយទឹកជំនន់ ក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ស្ករស១គក និងថវិកា ៤ម៉ឺនរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា