ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
នាយកកម្មវិធីស្បៀងអាហារពិភពលោកប្តេជ្ញាបន្តឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងភាពជាដៃគូដ៏ល្អ
Thu,22 October 2020 (Time 10:22 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 415នាក់)

ពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានអនុញ្ញាត ឱ្យលោកស្រី Claire Conan ជាតំណាង និងនាយកកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបទទួលបានការតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធចូលរួម។

ថ្លែងក្នុងជំនួប លោកស្រី Claire Conan បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងភាពជាដៃគូ រវាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងរាជរដ្ឋាភិបាលកម្ពុជា និងជាមួយក្រសួងផែនការដែលក្នុងនោះកម្មវិធីស្បៀងអាហារពិភពលោក WFP បានឧបត្ថម្ភគាំទ្រ និងបានធ្វើការយ៉ាងជិតស្និទជាមួយអគ្គនាយកដ្ឋានផែនការ និង វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការផងដែរ។

លោកស្រី Claire Conan បានបន្តថា លោកស្រី មានសេចក្តីសប្បាយរីករាយដែលត្រូវបានទទួលការតែងតាំងថ្មី ជាតំណាង និងនាយកកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី រីករាយ និងបន្តឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដ៏ល្អ ជាពិសេសជាមួយក្រសួងផែនការ បន្តនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ ជាមួយនឹងការឧបត្ថម្ភ គាំទ្រ លើការងារធ្វើឲ្យប្រសើរឡើងនូវទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ, ប្រព័ន្ធទិន្នន័យតាមប្រព័ន្ធឌីជីថល, កម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងអាហារ, ការងារអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច, ការងារអង្កេតប្រជាសាស្ត្រ និងសុខភាព រួមនឹងការងារអង្កេតសំខាន់ៗមួយចំនួនទៀតផងដែរ។

ជាការឆ្លើយតប ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានលោកស្រី នៅព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសម្តែងនូវអំណរគុណចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ជាមួយរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែក កម្មវិធីស្បៀងអាហារពិភពលោក (WFP) ជាមួយនឹងក្រសួងផែនការ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា នាឆ្នាំក្រោយក្រសួងផែនការ រួមនឹងដៃគូជំនួយ នឹងចាប់ផ្តើមដំណើរការការងារអង្កេតចន្លោះជំរឿនកសិកម្ម , អង្កេតប្រជាសាស្ត្រ និងសុខភាព ដែលជាប្រភពទិន្នន័យបន្ថែម សម្រាប់ចូលរួមដំណើរការវាយតម្លៃអំពីស្ថានភាពសុខភាពនៃប្រជាពលរដ្ឋកម្ពុជា ដើម្បីរៀបចំជាគោលនយោបាយគាំទ្រ ដល់ការអនុវត្ត និងសម្រេចបានក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ,ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, កម្មវិធីវិនិយោគ សាធារណៈ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជា និងដៃគូអភិវឌ្ឍន៍សង្ឃឹមយ៉ាងមុតមាំថា នឹងអាចសម្រេចបានក្នុងកម្រិតមួយខ្ពស់ជាមួយគ្នា ក្នុងការអនុវត្ត និងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្ថែមថា ក្នុងដំណាក់កាលនេះ កម្ពុជាកំពុងមានប្រឈមខ្លាំង ដោយសារជំនន់ទឺកភ្លៀង និងបញ្ហាការរីករាលដាលជំងឺកូវីដ១៩ មិនអាចកំណត់បានថា នឹងចប់នៅវេលាណាមួយជាក់លាក់ឡើង។ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្រជាជនក្រីក្រ និងងាយរងគ្រោះ ដោយបានផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយបានអនុវត្តចំនួន៤ជុំរួចមកហើយ នឹងបន្តបើកផ្តល់រហូតដល់ចុងឆ្នាំ២០២០នេះ។

ឯកឧត្តមបន្តថា ក្នុងបរិការណ៍នៃការស្តារឡើងវិញ នូវសេដ្ឋកិច្ចជាតិ និងសម្រេចឱ្យបាននូវក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកលឆ្នាំ២០៣០ វាទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ដែគូអភិវឌ្ឍន៍ វិស័យឯកជន ត្រូវតែខិតខំប្រឹងប្រែង ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើងទ្វេរដង។

ជាថ្មីម្តងទៀត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងនូវអំណរគុណចំពោះកម្មវិធីស្បៀងអាហារពិភពលោក ដែលជានិច្ចជាកាលគាំទ្រ និងបន្តការឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងផែនការ។ យើងនឹងប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការល្អឱ្យកាន់តែរឹងមាំបន្ថែមទៀតជាមួយគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
662 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2270 នាក់
ខែនេះ :
6835 នាក់
3 ខែនេះ :
16891 នាក់
សរុប :
522623 នាក់