ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ឯកឧត្តម គួច ចំរើន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា
Fri,23 October 2020 (Time 08:47 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 391នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណសម្គាល់សិទ្ធិកាន់ កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះ សីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក អភិបាលរងស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ មេភូមិ និងប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលាបានអោយដឹងថា នេះជាដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីក្លាយជាម្ចាស់កម្មសិទ្ធដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់អាស្រ័យផល និងមានសិទ្ធិចាត់ចែងប័ណ្ណកម្មសិទ្ធិនេះ ជាឯកសារគតិយុត្តសម្រាប់ជាសំអាងនៅពេលមានជម្លោះដីធ្លី តាមរយៈប័ណ្ណកម្មសិទ្ធិនេះ ដែលជាសំអាងសំរាប់ដាក់បញ្ចាំ ឬដាក់ធានា និងដាក់ហ៊ីប៉ូតែក។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក៏បានអោយដឹងថា លទ្ធផលដែលទទួលបានពីការចុះបញ្ជីដីធ្លីភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្បាលដីដែលគណៈកម្មការរដ្ឋបាលដីធ្លី បានលើកសំណើរផ្តល់កម្មសិទ្ធិលើដីធ្លីក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) សរុបមានចំនួន ១,៦៨៤ក្បាលដី នៃចំនួនក្បាលដីសរុបចំនួន១,៧៤៣ក្បាលដី ក្នុងនោះរួមមាន ប្រភេទទ្រព្យរួមប្តីប្រពន្ធ ១,២១៤បណ្ណទ្រព្យខាងប្តី ៥៥បណ្ណ ទ្រព្យខាងប្រពន្ធ ២០៥បណ្ណ ទ្រព្យ លីវ ១៨៦បណ្ណ ទ្រព្យកម្មសិទ្ធិអវិភាគ១៣បណ្ណ ទ្រព្យរដ្ឋ ៨បណ្ណ ទ្រព្យក្រុមហ៊ុន ២បណ្ណ និងទ្រព្យសហគមន៍១បណ្ណ។

នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងថ្លែងការកោតសរសើរដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរស្រុក ឃុំ ដែលបានសហការបំពេញ ការងារប្រកបដោយប្រសិទ្ធភាព ឈានដល់ការចែកបណ្ណនាពេលនេះ ការទទួលបានបណ្ណ មាន៥កំណាក់កាល និងធ្វើការជួបជុំគ្នា ៣ដង ទី១.ប្រកាសតំបន់វិនិច្ឆ័យ ២.ប្រកាសជាសាធា រណ និងទី៣.ឈានដល់ការជួបជុំចែកប័ណ្ណជូនប្រជាពលភូមិវាល ឃុំកំពង់សីលាមានចំនួន ១,៦៨៤ក្បាលដី។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដីធ្លីធនធានធម្មជាតិគឺជាមូលដ្ឋានគ្រឹះសំរាប់ទ្រទ្រង់សង្គម សេដ្ឋកិច្ច និងនយោបាយ។ ដីធ្លីមានសុវត្ថិភាព គឺជាសុខដុមនីយកម្មក្នុងគ្រួសារ និងសង្គមដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនេះត្រូវថែរក្សាឱ្យបានល្អ កុំឱ្យខូច រឺបាត់បង់ ព្រោះវាមានផលប្រយោជន៍ក្នុងការប្រើប្រាស់តាមការជាក់ស្តែង ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនកាន់តែប្រសើរឡើង ស្របតាមជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយទំនាស់ដីធ្លី និងធានាបានការកាន់កាប់ដីធ្លីដោយស្របច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
524 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2132 នាក់
ខែនេះ :
6697 នាក់
3 ខែនេះ :
16753 នាក់
សរុប :
522485 នាក់