ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ទំនិញគេចពន្ធតាមសមុទ្រ បង្វែរទិសពីចូលតាមខេត្តព្រះសីហនុ ទៅចូលតាមច្រកខេត្តកោះកុងវិញ ដោយមានការឃុបឃិត រវាងឈ្មួញរក សុីរត់ពន្ធនិងលោកមេគយ សំ កុសល ?
Tue,27 October 2020 (Time 10:17 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 530នាក់)

ខេត្តកោះកុង: ប្រភពព័ត៌មានពីខេត្តកោះកុងអោយដឹងថា បច្ចុប្បន្នទំនិញគេចពន្ធដែលធ្លាប់តែចូលតាមច្រកមួយចំនួននៃខេត្តព្រះសីហនុ ត្រូវក្រុមឈ្មួញរកសុីគេចពន្ធបាននាំគ្នាដឹកចូលតាមច្រកមួយចំនួននៃខេត្តកោះកុងវិញហើយ។តាមរយ:ធ្វើជាអ្នកសម្របសម្រួលសព្វបែបយ៉ាងឃុបឃិត នឹងក្រុមឈ្មួញ មានការជួយបិទបាំង ជាថ្នូរនឹងការទទួលលាភសក្ការ:ពុករលួយយ៉ាងមហាសាលរបស់លោក សំ កុសល មេគយខេត្តកោះកុង?។

ប្រភពពីកោះកុងដដែលអោយដឹងថា លោកមេគយ សំ កុសល បានក្លាយជាបារមីសម្រាប់ការគោរពបូជារបស់ក្រុមឈ្មួញរកសុីគេចពន្ធ និង ហើយខេត្តកោះកុងបានក្លាយជាឋានសួគ៌ នៃការនាំចូលទំនិញរត់ពន្ធគ្រប់ប្រភេទគគ្រឹកគគ្រេងពីប្រទេសថៃ។ហើយទើបតែពេលនេះទេ ទើបបែកធ្លាយថាលោ​កសំ កុសល ដែលជាមេ​គយ​​ខេត្តកោះកុង ជាអ្នកពួនពីក្រោយឈ្មួញរកសុីគេចពន្ធទាំងនោះ ហើយកោះកុងក្លាយជាឋានសួគ៌នៃទំនិញរត់ពន្ធ(អត់ពន្ធពីថៃមកដល់ទឹកដីកោះកុងមិនបាច់បង់ពន្ធទៀតផង)រឿងអីមិនគ្រប់ទឹកទាំងមន្ត្រីគយទាំងឈ្មួញទៅ?។

ប្រភពពីខេត្តកោះកុងដដែលអោយដឹងទៀតថា ទំនិញតាមទូកចូលច្រកកោះកុងទាំងអស់ មេគយកោះកុងសម្រួលធ្វើបែបបទបង់ពន្ធគយត្រឹមត្រូវតែ៣០​%ប៉ុណ្ណោះ ដើម្បីអោយមារបាយការណ៍ស្របទៅតាមគោលការណ៍ប្រមូលពន្ធគយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។នៅសល់៧០%ទៀត ពួកគយនិងឈ្មួញនាំគ្នាគប់គឹតបិទបាំងបទល្មើសនោះ ចែកគ្នារស់ រកលុយធ្វើមានបាន។

ប្រភពបញ្ជាក់ថា ទំនិញគេចពន្ធប្រហែល៣០%ត្រូវគេ(ស៊ិះស៊ុះ ត្រូវគ្នារវាងមេគយនឹងឈ្មួញ) អោយលោតឆ័ត្រស្រាតននលគកមិនបាច់បង់ពន្ធតែម្តង។ ទំនិញគេចពន្ធដែលមានអត្រាជាប់ពន្ធខ្ពស់កប់ពពកប្រហែល ៤០%ទៀត មេគយ សំ កុសល អោយមន្ត្រីខ្លួនបំពេញលិខិតស្នាមឯកសារប្រតិវេទិ៍គយក្លែងបន្លំជាមុខទំនិញជាប់ពន្ធទាបឬជាទំនិញស្ទើរតែមិនជាប់ពន្ធសោះតែម្តង។ពោលគឺ បើជាទូរសព្ទ័សេរីទំនើបៗបំផុតគេធ្វើឯកសារទៅជាគ្រឿងបន្លាស់ចាស់ៗ,បើជាគ្រឿងក្រអូប ឬគ្រឿងសំអាងប្រណីតៗធ្វើឯកសារអោយទៅជាប្រដាប់ប្រដាក្មេងលេង ចំណេះជំនាញប្រកបដោយគតិបណ្ឌិតនេះ បានជ្រួតជ្រាបនិងចាប់អនុវត្តតាំងតែពី លោក ពីលោក សំ កុសល ចូលមកធ្វើជាប្រធានគយខេត្តកោះកុងមកម៉្លេះ?។

ប្រភពបន្តថែមទៀតថា បានជាទំនិញគេចពន្ធបែរជាឈប់ទៅ ចូលតាមច្រកផែមួយចំនួនក្នុងខេត្តព្រះសីហនុព្រោះតែ ជំនាន់លោកទំនោរធ្វើជាប្រធានសាខាគយខេត្តព្រះសីហនុនេះ បានបង្រាបទំនិញគេចពន្ធតាមសមុទ្រចាស់ដៃ ដោយបានចាប់រឹបអូសទំនិញដូចជាទូរសព្ទ័ទំនើបៗ និងទំនិញគេចពន្ធសំខាន់ៗដោយមិនយោគយល់សោះតែម្តង និង គាប់ជួនមានការអោយភ្លើងខៀវពីគយកោះកុងផង ទើបពូកគេបង្វែរទិសទៅឡើងកោះកុងវិញ និងដោយសារ​មានការ សម្របសម្រួល សុីដាច់ចំណូល​ពន្ធរដ្ឋ ពី​មន្ត្រី​ជំនាញគយ​លោកសំ កុសល ជាថ្នូរនឹងផលប្រយោជន៍ យកទៅ​ច្រក​ហោប៉ៅធ្វើ​មាន​ធ្វើបានមិនពិបាក។​

ប្រភព​ខាងលើ ឲ្យ​ដឹងថទំនិញគេចពន្ធឬ​ទំនិញបង់ពន្ធ​មិន​គ្រប់ ដែល​ឈ្មួញ សម្រុក​នាំចូល​តាម​ច្រក ខេត្តកោះកុង មានដូចជា​ស្ករស ទំនិញ​ចាប់ហួយ ស្រា​បៀរ សំបក​កង់​រថយន្ត ដែក ស៊ីម៉ងត៍ គ្រឿងសំណង់ គ្រឿងបន្លាស់​រថយន្ត គ្រឿង​អេឡិចត្រូនិក ព្រមទាំង ប្រេងសាំង ផងដែរ​។ ពួកឈ្មួញបង់ពន្ធ​ច្រើន​បំផុត តែ៣០​%ប៉ុណ្ណោះ ក្រៅពីនោះ លោក សំ កុសល ជាអ្នកជ្រោមជ្រែងដល់ការ អនុញ្ញាតចេញពដោយមិនបាចបង់ពន្ធ បង់ពន្ធមិនគ្រប់ ។

ការលើកឡើងខាងលើមិនដឹងថាគ្រាន់តែជាការកាច់កុងគ្នាឬមានការពិតកំរិតណានៅឡើយទេ? មានតែសមត្ថកិច្ចពាក់ពន្ធ័រឿងពុករលួយទេ ដែលអាច យកជាតម្រុយស្វែងរកបាននូវការពិត និងដាក់ទោសទណ្ឌមន្ត្រីជម្ងឺសង្គមបាន ព្រោះថាបើគ្មានសំរាមឆ្កែមិនជុះដាក់ទេ ហើយបើគ្មានភ្លើងក៏គ្មានផ្សែងដែរ។
លោក សំ កុសលមិនអាចសុំបកស្រាយបានទេពីម្សិលមិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
1645 នាក់
ខែនេះ :
6210 នាក់
3 ខែនេះ :
16266 នាក់
សរុប :
521998 នាក់