កំពង់ឆ្នាំង៖សេចក្តីរាយការណ៍ពីប្រជានេសាទមេឈ្មួញទូកឌុករកស៊ីទិញត្រីខួបប្រាំងខួបវស្សាឈ្មោះហនផល្លានិងឈ្មោះលីនជួយលុយបង្កើតបទល្មើសរបាំងលបក្នុងស្រុកកំពង់លែងកក្រើកផ្ទៃទឹក។ក្រោយពីបានទទួលព័ត៌មានថាមានអាជ្ញាធរស្រុកនិងមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែងលោកឌុលច័ន្ទឌីរៀបចំគំរោងអោយមេឈ្មួញទូកឌុកដែលមានឈ្មោះដូចខាងលើរត់ការដាក់របាំងលបបរណរ៉ាវដាក់បំផ្លាញធនធានជលផលក្នុងបឹងអភិរក្ស សម្រាប់ពូជត្រីពងកូនជាច្រើនកន្លែងខណៈមន្ត្រីជំនាញមិនបង្ក្រាប។ប្រជាពលរដ្នរកស៊ីលក្ខណៈគ្រួសាររស់នៅភូមិពាមខ្នងនិងរស់នៅឃុំផ្លូវទូកស្រុកកំពង់លែងបានរិះគន់ថាអាជ្ញាធរស្រុកនិងមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែងលោកឌុលច័ន្ទឌីបណ្តោយឲ្យបទល្មើក៏ដូចជាបើកដៃឱ្យក្រុមមេឈ្មួញទូកឌុកនិងបក្ខពួកអោយមានរត់ការ ដាក់របាំងលបបិទព្រែកបិទទន្លេនៅចំណុច(ព្រែកផ្លូវទូក)(ដូនខៀវ)(ចុងព្រែក)(កោះទន្លា)(គន្លង១០០)(ព្រែកកាម៉ាល់)តំបន់អភិរ័ក្សផ្សេងៗស្ថិតឃុំផ្លូវទូកនិងឃុំប្រឡាយមាស។ក្រោយពីបានទទួលព័ត៌មានខាងលើនេះ នៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២០ក្រុមអ្នកយកព័ត៌មានបានចុះទៅទីនោះសង្កេតឃើញថាមានបឹងនិងព្រែកច្រើនដែលជាបឹងអភិរក្សពូជត្រី ត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលកំពង់លែងលោកឌុល ច័ន្ទឌីហាក់ធ្វើមិនដឹងមិនឮទំនងត្រូវរ៉ូវនឹងពពួកបទល្មើស។តែយ៉ាងណាក៏ដោយសារព័ត៌មានយើងបានព្យាយាមជាច្រើនដងទំនាក់ទំនងទៅលោកសង្កាត់រដ្ឋបាលជលផលកំពង់លែងលោកឌុល ច័ន្ទឌីតែមិនលើកទូរស័ព្ទ។ក្នុងនោះផងដែរប្រជាពលរដ្ឋអំពាវនាវទៅលោកឈួរច័ន្ទឌឿនអភិបាលខេត្តនៃគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងគួរតែមានចំណាត់ការទៅអាជ្ញាធរស្រុកកំពង់លែងនិងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលថាមានរៀបចំគំរោងអោយមេឈ្មួញទូកឌុកដែលមានឈ្មោះដូចខាងលើនិងមានរត់ការយកលុយទៅអោយមន្ត្រីជំនាញនិងសមត្ថកិច្ចមួយចំនួនតូចក្នុងខេត្តមួយនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា