ខេត្តស្វាយរៀង ៖ អាជ្ញាធរក្រុងស្វាយរៀងចាត់វិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវសាធារណៈបង្កស្ទះចរាចរណ៍បន្ទាប់ពីណែនាំជាច្រើនលើកច្រើនសា ប៉ុន្តែនៅមិនអនុវត្តតាម។ ការចុះអនុវត្តនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដឹកនាំកម្លាំងដោយលោក សរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀង ដោយមានការចូលរួមពីលោកមេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថក្រុងនគរបាលក្រុងមន្ត្រីរដ្ឋបាលក្រុងប្រជាការពារភូមិនិងភាស៊ីផ្សាជាច្រើនរូបដើម្បីរៀបចំសណ្ដាប់ធ្នាប់និងការដាក់តាំងទំនិញលក់នៅជុំវិញផ្សារវាលយន្តនៅក្រុងស្វាយរៀង។លោក សរ សុដានី បានឲ្យដឹងថា រដ្ឋបាលក្រុងស្វាយរៀងបានចេញសេចក្ដីជូនដំណឹងជាច្រើនលើកក៏ដូចជាតាមរយៈការចាក់មេក្រូ លាយល័ក្ខអក្សរ និងគ្រប់មធ្យោបាយផ្សេងៗដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករឲ្យមានចូលរួមសហការជាមួយ។ ការចុះអនុវត្តរបស់រដ្ឋបាលក្រុងស្វាយរៀងនាពេលនេះគឺធ្វើដើម្បីផលប្រយោជន៏រួមមិនមែនបុគ្គលណាមួយនោះទេ ដោយក្នងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវកដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភណភាព និងសណ្ដាប់ធ្នាប់ចរាចរណ៏អោយបានល្អ ធំទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ។លោកបានបន្តទៀតថា ហើយបើកាលណាបងប្អូនក្រុមអាជីវកររៀបចំលក់ដូរមានសណ្ដាប់ធ្នាប់ល្អមានផ្លូវចរាចរណ៍ធំនោះគឺងាយស្រួលដល់ការធ្វើដំណើររបស់អតិថិជនមកទិញមុខទិញទំនិញបន្លែផ្លែផ្កាផ្សេងៗមានចិត្តសប្បាយរីករាយចំណែកបងប្អូនលក់ដូរវិញក៏មានចិត្តសប្បាយក្នុងការលក់ដូររបស់របរទំនិញនិងធ្វើឲ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ ប៉ុន្តែមានបងប្អូនលក់ដូរមួយចំនួនធ្វើតម្រាប់តាមគ្នាដោយមិនគិតពីផលប្រយោជន៍រួមដោយគិតយកតែឈ្នះចាញ់រៀងៗខ្លួនដើម្បីតែលក់ដូរបំពានលើចំណីផ្លូវនោះ។តាំងនាមអាជ្ញាធរក្រុងស្វាយរៀង លោកសូមធ្វើការក្រើនរំលឹកដល់បងប្អូនក្រុមអាជីវករសូមចូលរួមសហការជាមួយនិងអនុវត្តតាមរបស់រដ្ឋបាលក្រុងស្វាយរៀងក្នុងការរៀបចំសណ្ដាប់ធ្នាប់ ប៉ុន្តែក៏នៅមានបងប្អូនមួយចំនួនតូចមិនអនុវត្តតាមហាកបីដូចជាមើលស្រាលដល់ក្រុមការងារ ខ្លះសំដីមិនល្អមិនពិរោះស្ដាប់ប៉ុន្តែអាជ្ញាធរគឺបំពេញតាមតួនាទីភារកិច្ចដើម្បីបញ្ជ្រាបដល់បងប្អូនចូលរួមស្មារតីទទួលខុសត្រូវទាំងអស់គ្នា។ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់បងប្អូនក្រុមអាជីវករដែលលក់ដូរនៅទូទាំងក្នុងក្រុងស្វាយរៀងនឹងដែលបានតាំងឡូយសំយាបមុខផ្ទះលើចំណីផ្លូវនិងសាងសង់សំណង់ផ្សេងៗត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀងត្រូវកាត់ចេញដោយខ្លួនឯងសូមកុំរង់ចាំដល់តែអាជ្ញាធរចុះអនុវត្ត ហើយធ្វើឲ្យមានផលប៉ះពាល់ដល់សម្ភារៈ និងពេលវេលាផលប្រយោជន៍របស់បងប្អូន ហើយស្រែកថា អយុត្តិធម៌អាជ្ញាធរប្រើធម៌ក្ដៅនោះមិនពិតទេ ជាក់ស្ដែងគឺដើម្បីចង់ឲ្យបងប្អូនមានការប្រែក្លាយជាអាជីវករគំរូសម្រាប់ខេត្តស្វាយរៀង ហើយសង្ឃឹមជឿជាក់ថា បងប្អូនអាចធ្វើទៅបាន៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា