ទោះបីព្រះរាជពិធីអុំទូក ត្រូវរាជរដ្ឋាភិបាលសម្រេចមិនរៀបចំធ្វើនៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក្តី តែនៅតាមបណ្តាខេត្ត ក្រុងនានា បានប្រារព្ធពិធីការប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ចំណែក នៅតាមវត្តអារាម និងគេហដ្ឋានរបស់ប្រជាពលរដ្ឋ បានរៀបចំពិធី អកអំបុក យ៉ាងសប្បាយរីករាយ តាមទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង។ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ នៅក្នុងឱកាសឈប់សម្រាកពីការងារដូច្នេះ បងប្អូនជនរួមជាតិ បានជួបជុំក្រុមគ្រួសារ ធ្វើដំណើរកម្សាន្ត បានយ៉ាងសប្បាយរីករាយនៅតាមរមណីដ្ឋាននានា ទូទាំងប្រទេស។ទន្ទឹមនឹងនោះ សហគមន៍ទេសចរណ៍ រមណីដ្ឋាននានា បានកំពុងរៀបចំកែលម្អឱ្យកាន់តែប្រសើរឡើង ក្នុងការត្រៀមទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅពេលក្រោយវិបត្តិកូវីដ១៩ បញ្ចប់ផងដែរ។សូមបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការ ការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួង សុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ខណៈដែលប្រទេសជិតខាង និងពិភពលោក កំពុងបន្តរាតត្បាតដោយជំងឺ ពុំទាន់មានថ្មាំព្យាបាលនេះនៅឡើយទេ។សូមបងប្អូនជនរួមជាតិជួបតែសុខសុវត្ថិភាព នៅក្នុងការធ្វើដំណើរកម្សាន្ត ទាំងពេលទៅនិងពេលអញ្ជើញត្រឡប់មកវិញ ដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា