ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ជូនជនរងគ្រោះដោយភ្លើងឆេះផ្ទះ
Sat,03 October 2020 (Time 08:47 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 346នាក់)

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខា និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់លោក ចាត នឿ អាយុ១៨ឆ្នាំ ជាជនជាតិដើមភាគតិចព្នង រងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះទាំងស្រុង បណ្ដាលឲ្យភ្លើងឆេះសព្វរោលពេញខ្លួន រស់នៅភូមិពូទើត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សព្វថ្ងៃកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះដែរ លោកស្រីអនុប្រធាន បានសម្ដែងនូវការសោកស្ដាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ ធ្វើឱ្យខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងស្ទើរតែឆក់យកជីវិតមនុស្សម្នាក់ទៅហើយក្នុងសមាជិកគ្រួសារ ប៉ុន្តែសំណាងល្អអាចរួចផុតពីកម្ដៅនៃភ្លើង ក្រុមគ្រួសារបានបញ្ជូនទៅដល់មន្ទីរពេទ្យទាន់ពេលវេលា។ លោកស្រីអនុប្រធាន បានបន្តទៀតថា សូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ និងសូមជូនពរឲ្យបានឆាប់ជាសះស្បើយពីជំងឺ ឆាប់បានត្រឡប់ជួបជុំគ្រួសារវិញ។

សម្ភារៈដែលបានផ្ដល់ជូនរួមមាន ៖ ទឹកបរិសុទ្ធ ១កេស ទឹកដោះគោឆៅ ២យួរមុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាចំនួន ៣០០,០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
123 នាក់
ម្សិលមិញ :
110 នាក់
សប្តាហ៍នេះ :
803 នាក់
ខែនេះ :
3467 នាក់
3 ខែនេះ :
10475 នាក់
សរុប :
489259 នាក់