ប្រទេសមហាអំណាច៣ អំពាវនាវជាថ្មីឱ្យមានបទឈប់បាញ់នៅតំបន់ជម្លោះ Nagorno-Karabakh
បរទេស ៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian និងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃចន្ទបានអំពាវនាវជាថ្មីឱ្យមានបទឈប់បាញ់គ្នានៅតំបន់ Nagorno-Karabakh។ នេះបើយោងតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយក្រសួងគឺលោក Lavrov លោក Le Drian និងលោក Pompeo តំណាងឱ្យអង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប OSCE Minsk Group ជាសហប្រធានប្រទេសបានថ្កោលទោសជាខ្លាំងចំពោះការកើនឡើងអំពើហិង្សាដែលមិនធ្លាប់មាន និងបង្កគ្រោះថ្នាក់នៅតំបន់ជម្លោះ Nagorno –Karabakh។
ក្រុមអ្នកការទូតជាន់ខ្ពស់បានសង្កត់ធ្ងន់ថា ការវាយប្រហារនាពេលថ្មីៗនេះបានបង្កឲ្យគ្រោះថ្នាក់ដល់ជនស៊ីវិលនៅតាមបណ្តាញព្រំដែនប្រទេស អាហ្ស៊ែបៃហ្សង់ និងអាមេនីនៅខាងក្រៅតំបន់ជម្លោះ Nagorno-Karabakh បង្កការគំរាមកំហែងដែលមិនអាចទទួលយកបានចំពោះស្ថេរភាពនៅក្នុងតំបន់។
យោងទៅលើសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយប្រធាននៃប្រទេសជាប្រធាន OSCE Minsk Group កាលពីថ្ងៃទី ១ ខែតុលាបានឲ្យដឹងថាអ្នកការទូតឈានមុខចំនួន៣រូបបានអំពាវនាវជាថ្មីម្តងទៀតដល់ភាគីជម្លោះទាំងអស់ឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ” ។
សមរភូមិនៅតែបន្តនៅតាមបណ្តាញតំបន់ Nagorno-Karabakh។ អាមេនី និងអាហ្ស៊ែបៃហ្សង់បានពុះចែកតំបន់ Nagorno-Karabakh ចាប់តាំងពីឆ្នាំ១៩៨៨។ កិច្ចចរចាសន្តិភាពត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ១៩៩៤ នៅពេលដែលមានបទឈប់បាញ់គ្នាប៉ុន្តែមានការប៉ះទង្គិចគ្នាតិចតួចម្តងម្កាល៕