ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
កម្លាំងកងរាជអាវុធស្រុកសំបូរ ចុះបង្ក្រាបទូកដឹកឈើខុសច្បាប់បានឈើបានមួយគ្រឿង ប្រមាណជាង៣ម៉ែត្រគូប
Sat,11 January 2020 (Time 03:54 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 609នាក់)

ដោយមានការរាយការណ៌ស្នើសុំពីក្រុមអ្នកសារព័ត៌មាន ជាក់ស្តែងនៅយប់ថ្ងៃទី ១០ មករា ឆ្នាំ ២០២០ នេះ កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកសំបូរ បានចុះឃាត់បានទូកដឹកឈើមួយគ្រឿងដែលបានដឹកឈើពេញចំនួនជាង៣ម៉ែត្រគូប និងចាប់
ផ្តើមប្រគល់ជូនដល់មន្ត្រីរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២០ នេះ

ប្រភពពីក្រុមអ្នកសារព័ត៌មាន បានឲ្យដឹងថា កន្លងមកផងដែរនោះ កម្លាំងកងរាជអាវុធហត្ថ តែងបានសហការជាមួយក្រុមអ្នក
សារព័ត៌មានយ៉ាងសកម្មផងដែរ នៅពេលដែលក្រុមអ្នកសារព័ត៌មានបានជួបទៅនឹងសកម្មភាពបទល្មើសជាក់ស្តែង ពួកគាត់ តែងឃើញកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមានការយកចិត្តទុកដាក់ និងបង្កការសហការជានិច្ច ។ ជាក់ស្តែងណាស់ដូចជា
នៅចំណុចក្បាលកោះរងាវ ក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នេះតែម្តង ក្រោយពីអ្នកសារព័ត៌មានបានរាយការណ៌ជូនភ្លាម
កម្លាំងកងរាជអាវុធហត្ថបានចុះបង្ក្រាប ភ្លាមៗផងដែរ ។

ជាក់ស្តែងឈើដែលបង្ក្រាបបាននោះ គឺជាប្រភេទឈើក្តារដួងចែម ដែលត្រូវបានក្រុមឈ្មួញដឹកចេញពីទឹកដីខេត្តស្ទឹងត្រែង ហូរចុះមកតាមចំណុចអូរឡង់ មកទឹកដីខេត្តក្រចេះ នេះ ប៉ុន្តែដោយបណ្តាញរាយការណ៌ឲ្យក្រុមសារព័ត៌មាន ហើយក្រុមអ្នក
សារព័ត៌មានរាយការណ៌ជូនដល់កម្មាំងកងរាជអាវុធហត្ថស្រុកសំបូរតែម្តងទៅ ។

សម្រាប់ព័ត៌មានដ៏ល្អនេះ ប្រជាពលរដ្ឋជាច្រើនសង្ឃឹមថា ក្រុមឈ្មួញអាជីវកម្មឈើខុសច្បាប់ អាចនឹងកាត់បន្ថយសកម្មភាព
របស់ខ្លួន បញ្ឈប់ការបំផុសបំផុសឲ្យមានការកាប់ព្រៃឈើលក់ឲ្យខ្លួន ដែលអាចជាភាពវិនាសហិនហោចធនធានព្រៃធម្មជាតិ នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
119 នាក់
ម្សិលមិញ :
183 នាក់
សប្តាហ៍នេះ :
835 នាក់
ខែនេះ :
3358 នាក់
3 ខែនេះ :
10273 នាក់
សរុប :
488758 នាក់