ថ្មីៗនេះ ក្រោយពីប្រជាពលរដ្ឋអ្នកដើរព្រៃ បានប្រទះឃើញដោយចៃដន្យនូវសសរថ្មបូរាណ ដែលមានអាយុកាលរាប់រយឆ្នាំមក ហើយ ក្នុងនោះព្រមទាំងត្រូវបានបណ្តាញព័ត៌មានផ្តើមចែករំលែកគ្នាជាបន្តបន្ទាប់ល្បីសុះសាយកក្រើកប្រទេស ស្រាប់តែ លេចធ្លាយព័ត៌មានមកថា ក្រុមទីផ្សារឈ្មួញវៀតណាមកំពុងចង់បានយ៉ាងខ្លាំង ដោយគេដឹងថា តម្លៃរាប់ពាន់ដុល្លាក្នុងមួយដើមៗ ហើយបច្ចុប្បន្ននេះ ក្រុមឈ្មួញវៀតណាមមួយចំនួននោះក៏កំពុងព្យាយាមទំនាក់ទំនងទៅបុគ្គលមន្ត្រីយោធាមានអំណាចមួយចំនួន ដើម្បីរកឱកាសបានទិញយកសសរទាំងនោះទៅលក់បន្តឲ្យជនជាតិរបស់ខ្លួន ព្រោះតែគេមានជំនឿថា ដាក់នៅក្នុងផ្ទះ វាមានភាពត្រជាក់ត្រជុំ ។សូមរំលឹកផងដែរ កាលពីកន្លងមក លោក គ្រើង តុលា សកម្មជនការពារព្រៃឈើ នៅចំណុចឃុំប៊ូស្រា ធ្លាប់បានប្រាប់ថាកន្លង មក រូបលោកនិងពលរដ្ឋមួយចំនួនទៀត បានសហការជាមួយនគរបាលប៉ុស្ដិ៍ឃុំប៊ូស្រាចំនួន ៣នាក់ ដោយបានចុះទៅដល់ ទីតាំងចំណុចអូរស្រាក្នុងភូមិឡាំម៉េះ ស្រុកពេជ្រាដា បន្ទាប់ពីអ្នកភូមិរាយការណ៍ថា ទីតាំងមួយនេះ កំពុងមានមនុស្សកំពុងព្យា យាមធ្វើសកម្មភាព គាស់កកាយយកសសរថ្មធម្មជាតិ ដើម្បីដឹកទៅលក់នៅប្រទេសវៀតណាម ។តាមដែលទីផ្សារវៀតណាមឲ្យថ្លៃ គឺសសរថ្មធម្មជាតិនោះមានមុខកាត់ចាប់ពី ៤០ទៅ ៦០សង់ទីម៉ែត្រ និងប្រវែងចាប់ពីរ ២ម៉ែត្រ ទៅ ដល់៤ម៉ែត្រ គឺទីផ្សារវៀតណាមកំពុងចង់បានជាខ្លាំង ជាក់ស្តែងនៅទីតាំងនោះផងដែរ មានសសរថ្មរាប់ពាន់ដើម ដែល ពលរដ្ឋជឿជាក់ថា មានអាយុកាលរាប់រយរាប់ពាន់ឆ្នាំ ដោយទីតាំងនេះ ស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីផ្ទះរបស់ប្រជា ពលរដ្ឋ និងឃ្លាតឆ្ងាយពីប្រទេសវៀតណាមប្រមាណ៤០គីឡូម៉ែត្រតែប៉ុណ្ណោះ ។សេចក្តីរាយការណ៌បានបន្តថា ក្នុងសសរ ១ដើមត្រូវបានគេថ្លឹងលក់ និងមានតម្លៃរាប់ពាន់ដុល្លារ នៅពេលដឹកទៅលក់នៅប្រ ទេសវៀតណាម ដោយគេយកទៅធ្វើជារបស់លម្អសម្រាប់ដាក់តាំងនៅក្នុងផ្ទះ ក្នុងនោះក៏បែកធ្លាយផងដែរថា មានបុគ្គលយោធា មួយចំនួន កំពុងព្យាយាមលួចគាស់យកសសរថ្មពីទឹកដីខ្មែរ យកទៅលក់នៅប្រទេសវៀតណាម ដោយមិនខ្វល់មិនគិតថាជា សម្បត្តិគរុភ័ណ្ឌរបស់ជាតិ ឬមិនជាតិណាមួយនោះឡើយ ធ្វើយ៉ាងណាវាជាឱកាសឲ្យពួកគេអាចកើតជាសេដ្ឋីមានបានហើយ។ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តមណ្ឌលគិរី សូមសំណូមដល់រាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាជួយមានវិធានការការពារទប់ស្កាត់ផង ពីព្រោះថា នៅពេលនេះ តម្លៃទីផ្សារវៀតណាមកំពុងឲ្យថ្លៃខ្លាំង អញ្ចឹងហើយមន្ត្រីមួយចំនួន គឺហោប៉ៅសុទ្ធតែ ចំហរឡើងលើ ធ្វើឲ្យពលរដ្ឋព្រួយបារម្ភករណីបាត់បង់ខ្លាំងណស់ ប្រសិនបើឆ្វេសប្រហេស គឺអាចរលាយអស់ ត្រឹមតែមួយពព្រិចមិនខាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា