ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ប្រជាពលរដ្ឋងឿងឆ្ងល់ជាមួយអាជ្ញាធរខណ្ឌឬស្សីកែវ ក្រោមកណ្តាប់ដៃលោក ជា ពិសី ធ្មេចភ្នែកភ្លេចជួយមើល ទឹកស្អុយហូរ ចេញពីលូ ហូរកាត់ផ្លូវរាប់ឆ្នាំមកហើយ មិនដឹងថាតើព្រោះតែហេតុអ្វី
Thu,16 January 2020 (Time 08:17 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 547នាក់)

ថ្មីៗនេះ មានការស្នើសុំពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរដែលចេញចូលទិញសម្ភារៈ និងម្ហូបអាហារ នៅក្នុងទីផ្សារទួល
សង្កែ ពួកគាត់បានលើកឡើងថា ពួកគាត់មានការលំបាកខ្លាំងណាស់ នៅពេលដែលពួកគាត់ឆ្លងកាត់ម្តងៗ ក៏ដូចជាចូលផ្សារ
ទិញសម្ភារៈ និងម្ហូបអាហារ គឺពួកគាត់ប្រឈមទៅនឹងការប៉ះពាល់សុខភាពជាខ្លាំងណាស់ ដោយសារតែទឹកក្លិនស្អូយពណ៌ខ្មៅ ហូរចេញពីលូរហូរកាត់បាចសាចពាសពេញផ្លូវ ។

ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ គេមិនធ្លាប់ឃើញមានថ្នាក់ដឹកនាំរូបណាមួយអើពើ
នឹងពិនិត្យមើលអំពីផលប៉ះពាល់បរិស្ថាននៅក្នុងទីតាំងផ្សារទួលសង្កែនេះឡើយ ដោយជានិច្ចជាកាល គេត្រឹមបានឃើញអស់ លោកមន្ត្រីអាជ្ញាធរសមត្ថកិច្ចសង្កាត់ និងខណ្ឌ បានចុះមកយកត្រឹមតែភាស៊ីប៉ុណ្ណោះ ប៉ុន្តែអារឿងទឹកស្អុយហូរពាសពេញផ្លូវនេះ គឺអស់លោកមិនធ្លាប់មើលឃើញនោះទេ ។

ករណីខាងលើនេះផងដែរ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ចំពោះរូបលោក ជា ពិសី ដែលជាអភិបាល នៃគណៈអភិបាល
ខណ្ឌឬស្សីកែវនេះវិញ ពួកគាត់ជាប្រជាពលរដ្ឋ មិនដឹងថា គួរកោសសើរឬក៏ហួសចិត្តនោះទេ ព្រោះកន្លងមកបើតាមអ្វីដែលពល រដ្ឋមើលឃើញ គឺបើជារឿងចុះអនុវត្តន៌វាយកំទេចផ្ទះសម្បែងពលរដ្ឋ ធ្វើឲ្យពលរដ្ឋស្រក់ទឹកភ្នែក គេតែឃើញអភិបាលខណ្ឌរូបនេះ តែងយកចិត្តទុកដាក់អនុវត្តន៌ជាខ្លាំងណាស់ ដោយឡែកតែករណីផលប៉ះពាល់បរិស្ថាន និងសុខភាព ប្រជាពលរដ្ឋជាក់ស្តែង ដូចជាទឹកស្អូយហូរបាចសាចពេញផ្លូវ ក្នុងទីផ្សារទួលសង្កែនេះវិញ គឺរូបលោក ហាក់មើលអត់ឃើញសោះឡើយ ។

ប្រជាពលរដ្ឋទាំងអស់ សូមសំណូមពរដល់លោក ឃូង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយមើល
ចំណុចគ្រោះថ្នាក់មួយនេះផង ពីព្រោះថា វាក៏ជារូបភាពអសកម្មរបស់មន្ត្រី ក្រោមកណ្តាប់របស់លោក តែងមើលរំលងនោះ គឺវា មានរយៈពេលយូរពេលណាស់ហើយ ពោលគឺធ្មេចភ្នែក ធ្វើមិនដឹងទៅ គឺចប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
99 នាក់
ម្សិលមិញ :
183 នាក់
សប្តាហ៍នេះ :
815 នាក់
ខែនេះ :
3338 នាក់
3 ខែនេះ :
10253 នាក់
សរុប :
488738 នាក់