ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ព្រឹកនេះកិច្ចប្រជុំជួយការពារអ្នកសារព័ត៌មានដែលធ្វើការតាមវិជ្ជាជីវៈបានដំណើរការឡើង ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី នៅទីស្តីការក្រសួងព័ត៌មាន
Mon,20 January 2020 (Time 04:18 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 545នាក់)

នៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាននិងក្រុមមេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹក នាំរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំរួមគ្នារៀបចំផែន ក្នុងទិសដៅការពារក្តីជូនអ្នកសារព័ត៌មានដែលធ្វើការតាមវិជ្ជាជីវៈ ដែល
បានការអញ្ជើញជាអធិបតី ពីរូបលោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករផងដែរ។

គួរបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណាដែលសរសេរព័ត៌មានដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយ ចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងត្រូវទទួលបានសិទ្ធិការពារ ក្តីពីក្រុមមេធាវីស្ម័គ្រចិត្ត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់នាយករដ្ឋមន្ត្រី ត្រូវមានតួនាទីទទួលខុសត្រូវ បញ្ហាការពារក្តីដល់អ្នកសារ ព័ត៌មាន ដែលធ្វើការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ។ នេះបើយោងតាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសរូបលោកអញ្ជើញសំណេះសំណាល និងពិសារ អាហារសាមគ្តី ជាមួយអ្នកសារព័ត៌មានជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការសម្រេចរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ហើយបើតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ក្រុមមេធាវីស្ម័គ្រចិត្តក៏មានសិទ្ធិបដិសេធ មិនទទួលយកការស្នើសុំការពារក្តីពីអ្នកសារព័ត៌មានណា ដែលផ្សាយព័ត៌មានមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយព័ត៌មាន បំភ្លៃការពិត។

លោកនាយករដ្ឋមន្ត្រីថែមទាំងបានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ឲ្យគោរពពាក្យស្លោក ដែលត្រូវបានរូបលោកដាក់ចេញថា ធ្វើជាអ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត ។

ទោះជាយ៉ាងណាក្តី ការផ្តល់ឧិកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តម្រូវក្រុមមេធាវីរបស់លោកការពារអ្នកសារព័ត៌មាន
កំពុងត្រូវបានក្រុមអ្នកសារព័ត៌មានអាជីពជាច្រើនបានលើកឡើងថា ចេតនារបស់លោកនាយករដ្ឋមន្ត្រី គឺចង់បានអ្នកសារព័ត៌មាន
ដែលហ៊ាននិយាយការពិត ស្វែងរកចំណុចអវិជ្ជមានរបស់មន្ត្រីរាជការនានានោះ ផ្សព្វផ្សាយចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ក្នុង គោលបំណងទិទៀនរិៈគន់ដើម្បីកែលំអរ ប៉ុន្តែក៏មិនមែនប្រើរូបភាពជាអ្នកសារព័ត៌មាន ទៅឡាយជេវាយប្រហារមន្ត្រីរាជការ ទាំង
ខ្លួនមិនបានសិក្សាស្រាវជ្រាវយកព័ត៌មានឲ្យច្បាស់លាស់នោះ ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
113 នាក់
ម្សិលមិញ :
183 នាក់
សប្តាហ៍នេះ :
829 នាក់
ខែនេះ :
3352 នាក់
3 ខែនេះ :
10267 នាក់
សរុប :
488752 នាក់