ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
មិនដឹងថា វាមានក្តីសុខប៉ុណ្ណាទើបធ្វើឲ្យបុរសជាឪពុកម្នាក់ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនជាច្រើនដង រហូតបែកការជាប់ ខ្នោះរបស់សមត្ថកិច្ច តាមបណ្តឹងរបស់ស្ត្រីដែលជាប្រពន្ធ និងត្រូវជាម្តាយកុមារីរងគ្រោះ
Tue,21 January 2020 (Time 07:05 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 565នាក់)

សង្គមខ្មែរយើង មិនគួរកើតមានមនុស្សបែបនឹងនោះទេ ព្រោះតែតម្រេកតណ្ហារបស់ខ្លួន បានធ្វើឲ្យបាត់បង់វិចារណៈញាណ ក្លាយជាមនុស្សបាតសង្គមធ្វើអំពើពាលា រំលោភកូនស្រីបង្កើតរបស់ខ្លួនទាំងមិនទាន់ពេញវ័យ ជាច្រើនលើកច្រើនសារ រហូត
បែកការសមត្ថកិច្ចចាប់វាយខ្នោះ តែម្តង ។

តាមប្រភពពីសមត្ថកិច្ចព្រះសីហនុ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ សមត្ថកិច្ចបានចាប់ វាយខ្នោះបុរសម្នាក់ជាឪពុក ដែលចាប់រំលោភកូនស្រីបង្កើតទើបតែអាយុ ១២ឆ្នាំ នៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃ នប់ ខេត្តព្រះសីហនុ ។

មន្ត្រីនគរបាលមូលដ្ឋានស្រុកព្រៃនប់ រូបនោះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មុំ ផាត់ណា អាយុ៤១ឆ្នាំ មានទីលំនៅភូមិ ទូលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឈ្មោះ ផ.ច.រ.ស អាយុ ១២ឆ្នាំ មុខរបរសិស្សសាលា ជាច្រើនលើកច្រើនសារ ហើយនៅទីបំផុតក្នុងពេលដែលបុរសជាឪពុករូបនោះ រំលោភនៅចុង ក្រោយក្នុងផ្ទះ ស្រាប់តែម្តាយជនរងគ្រោះទៅទាន់ ហើយភ្លាមៗក៏មកប្តឹងរាយការណ៍ជូនសមត្ថកិច្ចតែម្តង ដើម្បីឃាត់ខ្លួន
បុរសខាងលើតែម្តង ។

ក្នុងនោះដែរ កុមារីជនរងគ្រោះបានបញ្ជាក់ផងដែរថា ឪពុករបស់ខ្លួនបានធ្វើសកម្មភាពចាប់រំលោភបានចំនួន ៥ដងរួចមក ហើយ ហើយជនរងគ្រោះធ្លាប់និយាយប្រាប់ជីដូនរបស់ខ្លួនដែរ តែគាត់មិនជឿ ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច
ឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងចាត់វិធានការតាមនីតិវិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
103 នាក់
ម្សិលមិញ :
183 នាក់
សប្តាហ៍នេះ :
819 នាក់
ខែនេះ :
3342 នាក់
3 ខែនេះ :
10257 នាក់
សរុប :
488742 នាក់