ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ក្រុមក្មេងស្ទាវកាប់សម្លាប់គ្នាស្រស់ពេកណាស់ហើយ អាជ្ញាធរឃុំព្នាយ ស្រុកសំរោងទង សូមជួយមានវិធានការទប់ស្កាត់ខ្លះ ផង
Thu,02 January 2020 (Time 06:04 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1722នាក់)

ហេតុការណ៌ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥ និង៥០នាទី ល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចភូមិ ក្រាំងស្នួល ហៅត្រពាំងគិន ឃុំព្នាយ ស្រុកសំរោងទង មានការដេញកាប់សម្លាប់គ្នាយ៉ាងស្រស់ៗដូចខ្សែ ភាពយន្តចិនតែម្តង បណ្តាលធ្វើឲ្យជនរងគ្រោះម្នាក់បានស្លាប់ក្នុងថ្លុកឈាមដោយដាច់ករយ៉ាងអាណោចអាធម ។

តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កិ ឆេម អាយុ២២ឆ្នាំ មានទីលំនៅរស់នៅភូមិកាហុន ឃុំខ្ទុមក្រាំង ស្រុកសំ រោងទង ត្រូវបានក្រុមក្មេងស្ទាវដេញកាប់ដាច់ករស្លាប់ដោយមិនដឹងអំពីមូលហេតុនៅឡើយទេ ។ ក្រោយពេលស្លាប់គេបាន ឃើញកម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធបានចុះទៅដល់ទីតាំង និងព្យាយាមស្រាវជ្រាវ រកជនដៃដល់មកផ្តន្ទា ទោសតាមច្បាប់ ផងដែរ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុខាងលើ បាននិយាយថា ក្នុងមួយរយៈពេលនេះ គេបានឃើញក្រុមក្មេងស្ទាវៗ
ច្រើនហាក់បីដូចជាចម្លែកជាងពេលមុនៗ និយាយឲ្យចំទៅគឺឈូរទៅឈូរមក គួរឲ្យបារម្ភជាខ្លាំង ហើយសមត្ថកិច្ច និងអាជ្ញា ធរ ក៏ពុំធ្លាប់ចាប់អារម្មណ៌នោះដែរ ដោយឡែកមានករណីកាប់សម្លាប់គ្នាមួយកើតឡើងចឹងនោះ គេរង់ចាំមើលថា តើអាជ្ញា ធរ មូលដ្ឋាន នឹងមានការរិតបន្តឹងខ្លះៗ ឬក៏សោះអង្គើយទៀត ។

ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្នាយទាំងអស់ សូមសំណូមពរដល់សមត្ថកិច្ចថ្នាក់ស្រុក និងថ្នាក់ខេត្ត សូម មេត្តាជួយមានវិធានការទប់ស្កាត់ក្រុមក្មេងស្ទាវទាំងអស់នោះផង ពីព្រោះថា ការកើនឡើងក្រុមក្មេងស្ទាវ វាអាចជាចរាចរថ្នាំ ញៀនក៏ថាបាន ហើយជាពិសេសកូនៗស្រីៗ របស់ពួកគាត់ដែលរស់នៅចំណុចមូលដ្ឋាននោះ អាចងាយនឹងរងគ្រោះជា យៈថាហេតុ ព្រោះតែអំណាចក្មេងស្ទាវដើរលេងទាំងហ្វូងៗយប់ៗ មិនស្គាល់អត្តសញ្ញាណទាំងនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
82 នាក់
ម្សិលមិញ :
183 នាក់
សប្តាហ៍នេះ :
798 នាក់
ខែនេះ :
3321 នាក់
3 ខែនេះ :
10236 នាក់
សរុប :
488721 នាក់