ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
លោក កូយ ចាន់ថន ប្រធានផ្សារសាមគ្គី សង្កាត់ត្រពាំងក្រសាំង កំពុងរងការរិៈគន់ថា យកដីចំណីផ្លូវ ដីសួនសាធារណៈ អង្កន់ សម្រាប់លក់ឲ្យអាជីវករ
Thu,23 January 2020 (Time 09:59 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 578នាក់)

ថ្មីៗនេះ មានប្រភពព័ត៌មានជាច្រើន បានប្រាប់ឲ្យដឹងថា អាជីវករជាច្រើននៅក្នុងផ្សារសាមគ្គី ដែលមានទីតាំងស្ថិតនៅក្នុងភូមិ សាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងមានការក្តៅក្រហាយ និងកើតទុក្ខមិនសុខចិត្ត
ទៅនឹងលោក កូយ ចាន់ថន ប្រធានផ្សារសាមគ្គី ដែលកំពុងតែបានយកដីចំណីផ្លូវ ដីសួនសាធារណៈ ពុះចែកអង្កន់ជាតូប
តូចៗលក់ឲ្យអាជីវករ ដែលពួកគាត់និយាយថា តូបជាច្រើនទៀតនៅក្នុងទៅផ្សារ គឺមិនទាន់បានបើកដំណើរការលក់ឲ្យបានគ្រប់ តូបនៅឡើយផង ពោលគឺនៅមានតូបទំនេជាច្រើនមិនទាន់បានបើកលក់ដូរ ។

ក្នុងពេលដែលរូបលោក កូយ ចាន់ថន បានឡើងកាន់ជាប្រធានទីផ្សារសាមគ្គីនេះ រូបលោកពុំបានមានវិធីសាស្ត្រ ជម្រុញឲ្យតូប
នៅក្នុងផ្សារបានដំណើរការបើកលក់ដូរឲ្យបានអស់នោះទេ ស្រាប់តែរូបលោកបែរជាមានគំនិតយកដីសាធារណៈ និងដីសួនរបស់ រដ្ឋ ទៅអង្កន់ឲ្យមនុស្សដាក់តុដាក់គ្រែធ្វើតូបលក់ដូរឲ្យគក្រឹកគគ្រេង ដែលសាងរូបភាពធ្វើឲ្យអាជីវករនៅក្នុងផ្សារកាន់តែមានសភាព
ស្ងាត់ជ្រងំ ខ្លាំងឡើងៗ ។

អាជីវករជាច្រើនបានប្រាប់ឲ្យដឹងថា ពួកគាត់ទាំងអស់នោះ បាននាំគ្នាទិញតូបលក់ដូរ គឺមានតម្លៃថ្លៃណាស់ ហើយពួកគាត់មិន ទាន់ទាំងបានបើកលក់ដូរផង ស្រាប់តែលោក កូយ ចាន់ថន ទៅយកដីសាធារណៈឲ្យធ្វើជាកន្លែងលក់ដូរ អញ្ចឹងហើយនោះ គឺ មិនខុសពីសម្លាប់ពួកគាត់នោះទេ ពីព្រោះថា នៅពេលដែលដីសាធារណៈក៏អាចមានអ្នកលក់ដូរផងដែរ ចឹងហើយ អ្នកដែល ត្រូវការទិញទំនិញ និងចំណីអាហារ ប្រាកដជាទិញអ្នកលក់ដូរនៅខាងក្រៅជាកន្លែងសាធារណៈ ព្រោះខ្ជិលនាំគ្នាចូលផ្សារ ចឹង ហើយការដែលពួកគាត់ខំនាំគ្នាទិញតូបទាំងអស់ដើម្បីលក់ដូរ គឺពិតជាអស់ភ្ញៀវចូល និយាយទៅ គឺមិនខុសពីយកលុយទៅ បោះចោលទទេៗហើយ ឬយ៉ាងណា ។

ដោយឡែកក្រោយពេលដែលអង្គភាពព័ត៌មានយើងទទួលបានសេចក្តីរាយការណ៌ផងនោះ ក្រុមការងារយើងបានចុះទៅដល់ទី តាំងផ្សារ នៅចំពោះមុខ រដ្ឋបាលផ្សារសាមគ្គីបានអះអាងថា ដីសាធារណៈនោះ គឺមិនអាចមានការពុះអង្កន់លក់ ដូចការព្រួយ
បារម្ភរបស់ក្រុមអាជីវករនោះឡើយ ហើយករណីខាងលើនេះ គឺខាងផ្សាយ បានជួបប្រជុំជាមួយលោកចៅសង្កាត់ ត្រពាំងក្រសាំង
រួចហើយផងដែរ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ។

រដ្ឋបាលទីផ្សារសាមគ្គីបានអះអាងថា ចំពោះបញ្ហាដីសាធារណៈ និងដីសួនរបស់រដ្ឋ គណៈកម្មការផ្សារ និងដោះស្រាយនៅពេល ខាងមុខនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22 នាក់
ម្សិលមិញ :
21 នាក់
សប្តាហ៍នេះ :
792 នាក់
ខែនេះ :
2988 នាក់
3 ខែនេះ :
10090 នាក់
សរុប :
503828 នាក់