គួរឲ្យកោតសសើរជាខ្លាំងណាស់ នៅពេលដែលគេបានឃើញរូបលោកឧត្តមសេនីយ៌ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញហ៊ានចេញមុខបង្ក្រាបល្បែងហ្គែមអនឡាញយ៉ាងច្រើន ជាពិសេសនោះ គឺហ្គែមបាញ់ត្រីស៊ីសង ដែលកំពុងពង្វក់ឲ្យមនុស្សជា ច្រើនញៀន ស្ទើរតែមិនអាចដកខ្លួនបាន ។ការចុះអនុវត្តន៌យ៉ាងសកម្មរបស់សមត្ថកិច្ចក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៌ស្នងការនគរបាល គឺស្របទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដោយកំណត់បិទទីតាំងល្បែងអនឡាញឲ្យអស់នៅក្នុងទឹកដីកម្ពុជា ដែលកំពុងបានធ្វើឲ្យមហាជនជាច្រើនមានការស្ញប់ស្ញែងទៅ នឹងការសម្រេចរបស់រាជរដ្ឋាភិបាលយ៉ាងខ្លាំង។ក្រោយពេលដែលចេញសេចក្តីសម្រេចមួយនេះ គេបានឃើញទឹកដីខេត្តព្រះសីហនុ មានទីតាំងល្បែងហ្គែមបាញ់ត្រីជាច្រើនកន្លែងត្រូវបានបិទទ្វារ ហើយក៏មានទីតាំងមួយចំនួនទៀតក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់ទាំងសម្ភារៈ និងចាប់ទាំងមនុស្សផងដែរ ។ មិនត្រឹមប៉ុណ្ណោះ បើក្រលែកមកមើលទឹកដីរាជធានីភ្នំពេញ គេបានឃើញស្ទើរគ្រប់កន្លែង រួមទាំងមណ្ឌលកម្សាន្តកោះពេជ្រផងដែរក៏ត្រូវបានបង្ក្រាបយ៉ាងមានប្រសិទ្ធភាព ផ្ទុយទៅវិញដោយឡែកតែទីតាំងល្បែងហ្គែមបាញ់ត្រីមួយកន្លែងស្ថិតនៅក្នុងផ្សារស៊ីធីម៉លនៅជាន់ទី២ និងជាន់ទី៣ គឺប្រមាណជិត២០ទូរ គឺត្រូវបានគេបើកឲ្យមនុស្សចូលលេងយ៉ាងកងរំពង ក្រោមលេសល្បែងកម្សាន្ត។តាមប្រភពពីពលរដ្ឋអ្នកដែលចូលលេងបានឲ្យដឹងថា ថៅកែទីតាំងខាងលើ គឺមានទាំងជនជាតិចិន និងមានទាំងអ្នកមានអំណាចក្នុងស្រុកខ្មែរ ដែលឈរកាង ២៤ម៉ោងលើ២៤ម៉ោង បើទោះជាទីតាំងផ្សេងៗត្រូវបានបិទ ប៉ុន្តែទីខាងលើនេះ គឺមិនអាចបិទនោះទេជាហេតុធ្វើមនុស្សមានទាំងក្មេងមានទាំងចាស់ នាំគ្នាចូលលេងល្បែងភ្នាល់ស៊ីសងបាញ់ត្រីមួយនេះ ដូចទឹកហូរបាក់ទំនប់យ៉ាងអញ្ចឹង ។ប្រភពពីអ្នកលេងបានខ្សឹបបន្តទៀតថា ថៅកែទីតាំងល្បែងខាងលើបានអួតថា ខ្លួនចំណាយលុយដោះឲ្យសមត្ថកិច្ចស៊ីតាមជំនាញគិតក្នុងមួយខែៗ រាប់ម៉ឺនដុល្លាឯណោះ ចឹងហើយទើបរូបគេអាចឈរជើងបានយ៉ាងអញ្ចឹង ។ប្រជាពលរដ្ឋជាច្រើនបាននាំគ្នារិៈគន់ថា ពួកគាត់ងឿងឆ្ងល់ណាស់ តើមូលហេតុអ្វីបានជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងករណីបិទល្បែងអនឡាញនេះ អត់មានប្រសិទ្ធភាពអ្វីនៅលើផ្សារស៊ីធីម៉ល ឬមួយថា សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល មានប្រសិទ្ធិភាពអនុវត្តន៌លើតែមនុស្សអត់អំណាច អត់ខ្នងបង្អែក ហើយចំពោះបុគ្គលមានឥទ្ធិពល បែរជាអាចបន្តលេងបានយ៉ាងរលូនចឹងៗមែន ។ទោះជាយ៉ាងណាក្តី សម្រាប់ព័ត៌មានខាងលើនេះ អង្គភាពយើងមិនអាចព្យាយាមសុំការបំភ្លឺពីបុរសដែលជាថៅកែទីតាំងខាងលើ បាននៅឡើយទេ ក្នុងថ្ងៃនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា