ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ម៉ាសចំនួន១លាន ត្រូវបានចែកជូនមន្ត្រី និងប្រជាពលរដ្ឋដោយមិនគិតថ្លៃ ក្រោមការយកចិត្តទុកដាក់របស់លោក អ៊ី ចំរើន ប្រធាន ស្នាក់ការនគរបាលអន្តោរប្រវេសន៌ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
Tue,28 January 2020 (Time 05:49 AM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 547នាក់)

ក្នុងគោលបំណងការពារការឆ្លងមេរោគថ្មីឈ្មោះ កូរ៉ូណាវីរ៉ុស ដែលជាប្រភេទជម្ងឺថ្មី កំពុងធ្វើឲ្យមហាជនភ្ញាក់ផ្អើលភ័យខ្លាចផងនោះ
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ លោក អ៊ី ចំរើន ប្រធានស្នាក់ការនគរអន្តោរប្រវេសន៌ច្រកទ្វារ បានសហការជាមួយរដ្ឋបាល ក្រុងប៉ោយប៉ែត ដែលមានរូបលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមនឹងមន្រ្តីក្រោមឱវាទជាច្រើនរូប អញ្ជើញចុះធ្វើយុទ្ធនាការ ចែកម៉ាសដែលជាអំណោយបានមកពីសប្បុរសជនចំនួន ១,០០០,០០០ ម៉ាស ជូនដល់មន្រ្តីនគរបាល ច្រកទ្វារទាំងអស់ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដើម្បីបង្ការការឆ្លងមេរោគប្រភេទថ្មីឈ្មោះ "កូរ៉ូណាវីរុស" ។

យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងចូលរួមចាត់វិធានការបង្ការ និងឆ្លើយតបជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាថ្មី ដែលបច្ចុប្បន្ននេះ បានកំពុងរាតត្បាតនៅប្រទេសចិន និងវីរុសនេះបានកំពុងចរាចនៅតាមបណ្តាប្រទេសមួយចំនួន ពិសេសប្រ ទេសជិតខាងជាប់កម្ពុជា (គិតត្រឹមម៉ោងនេះ ប្រទេសកម្ពុជាមិនទាន់មានករណីអ្នកឆ្លងវីរុស ឬអ្នកផ្ទុកវីរុសជំងឺរលាកសួត បង្កឡើង ដោយមេរោគកូរ៉ូណាថ្មី នៅឡើយទេ) ។

និងដើម្បីចូលរួមអនុវត្តនូវសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី បច្ចុប្បន្នភាព និងវិធានការបង្ការជំងឺរលាកសួតបង្ក ឡើងដោយមេរោគកូរ៉ូណាថ្មី ឱ្យមានប្រសិទ្ធភាពខ្ពស់ ផងនោះនាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ នេះ ត្រូវបានសាធារណជន មើលឃើញថា លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមនឹងមន្រ្តីក្រោមឱវាទ បានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរយ៉ាងហ្មត់ចត់ ចំពោះ សុខភាព និងសុខុមាលភាពរបស់មន្រ្តីនគរបាលច្រកទ្វារទាំងអស់ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបង្ការការឆ្លងមេរោគប្រភេទថ្មីឈ្មោះ "កូរ៉ូណាវីរុស"។

ទោះជាយ៉ាងណាក្តី នេះជាសកម្មភាពថ្មីមួយរបស់ថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត រួមនឹងលោក អ៊ី ចំរើន ប្រធានស្នាក់ការនគរបាល អន្តោប្រវេសន៌ច្រកទ្វារ និងមន្ត្រីរាជការជាច្រើនដែលបានចំណាយពេលវេលាពេញមួយថ្ងៃ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ដើម្បី ចូលរួមចំណែកឈឺឆ្អាលចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រោះតែការព្រួយបារម្ភទៅនឹងជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
80 នាក់
ម្សិលមិញ :
183 នាក់
សប្តាហ៍នេះ :
796 នាក់
ខែនេះ :
3319 នាក់
3 ខែនេះ :
10234 នាក់
សរុប :
488719 នាក់