ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
មនុស្ស២នាក់ត្រូវស្លាប់ និង១៧នាក់ ត្រូវបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកសម្ភារៈរោងការនៅប៊ូ ស្រា ខេត្តរតនគិរី ម្សិលមិញ
Fri,03 January 2020 (Time 05:17 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1205នាក់)

ទោះជាយ៉ាងណាអារម្មណ៌តក់ស្លុករបស់ប្រជាពលរដ្ឋក្នុងទឹកដីខេត្តមណ្ឌលគិរី គឺនៅតែមានដក់នៅក្នុងចិត្តជានិច្ច នៅពេល ដែលពួកគាត់បានឃើញហេតុការណ៌គ្រោះថ្នាក់ចរាចរមួយយ៉ាងរន្ធុតនៅចំពោះមុខយ៉ាងនឹង ។ គិតត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នេះ ជនរងគ្រោះក្នុងករណីក្រឡាប់រថយន្តដឹកសម្ភារៈរោងការ ត្រូវបានស្លាប់បាត់បង់ជីវិតចំនួន២នាក់ ខណៈ ដែលមនុស្សចំនួន១៧នាក់ផ្សេងទៀត រងរបួសមានទាំងធ្ងន់និងស្រាលដេករណូករណែល ហើយកំពុងបន្តសង្រ្គោះក្នុងមន្ទីរ ពេទ្យខេត្តមណ្ឌលគិរី ។

តាមសេចក្តីរាយការណ៌ចេញពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា រថយន្ត និងត្រូវដឹកសម្ភារៈបម្រើដល់កម្មវិធីអាពាហ៍ពិពាហ៍មួយ ក្នុងទឹកដី នៃឃុំប៊ូស្រា ស្រុកពេជ្រាដា ហើយក៏ជួបឧប្បទេវហេតុនេះ ធ្វើមានករណីមនុស្សស្លាប់ និងរងរបួស យ៉ាងរន្ធុតមួយ នេះតែម្តង ។

បើតាមរបាយការណ៌ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អះអាងថា កាលពីវេលាម៉ោង ៦ និង ៣០នាទី ល្ងាចថ្ងៃទី២ខែ មករា ឆ្នាំ២០២០ ចំណុចអូរតេ ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយរថយន្តដឹករោងការក្រឡាប់ដោយខ្លួនឯង ។

សមត្ថកិច្ចបន្តថា មូលហេតុដែលធ្វើឲ្យរថយន្តនោះក្រឡាប់ គឺព្រោះតែបើកបរលឿន ក្នុងស្ថានភាពផ្លូវចំទីកន្លែងចំណោទ និងផ្លូវកោងខ្លាំង ដោយតៃកុងពុំសូវស្គាល់ផ្លូវ ទើបរេចង្កូតបណ្តាលឲ្យក្រឡាប់តែម្តង ។

រថយន្តរងគ្រោះថ្នាក់នោះ គឺប្រភេទម៉ាក hyundai ព៌ណស ស្លាកលេខ3A 0067ខេត្តក្រចេះ រួមដំណើរសរុបចំនួន១៩នាក់ ស្រី ០៥នាក់ ហើយបច្ចុប្បន្ន ត្រូវរងរបួសធ្ងន់ស្រាល១៧នាក់ ស្លាប់ស្ត្រីម្នាក់នៅនិងកន្លែងហើយបុរសម្នាក់ទៀត ដឹកដល់មន្ទីរ ពេទ្រក៏ត្រូវបានស្លាប់ផងដែរ ។

ក្រោយពេលកើតហេតុ គេបានឃើញថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដែលដឹកនាំដោយរូបលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានចុះសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភ ចូលរួមរំលែកទុក្ខ ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
67 នាក់
ម្សិលមិញ :
183 នាក់
សប្តាហ៍នេះ :
783 នាក់
ខែនេះ :
3306 នាក់
3 ខែនេះ :
10221 នាក់
សរុប :
488706 នាក់