ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
មនុស្ស២២នាក់ស្លាប់ របួស២៣នាក់ នៅក្នុងហេតុការណ៌បាក់ស្រុតអាគារនៅខេត្តកែបកាលពីដើមខែមករា២០២០នេះ
Sun,05 January 2020 (Time 10:59 AM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 864នាក់)

ក្រោមការយកចិត្តទុកដាក់ និងចុះនៅទីតាំងកន្លែងកើតហេតុផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមសេចក្តីរាយការណ៌
ឲ្យដឹងថា គិតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២០នេះ មនុស្ស២២នាក់ត្រូវបានស្លាប់ និងមនុស្ស២៣នាក់ត្រូវបានរងរបួស នៅ ក្នុងហេតុការណ៌ដ៏រន្ធុតបាក់សំណង់អាគារ នៅខេត្តព្រះកែប ។

ជុំវិញករណីបាក់រ លំអគារកម្ពស់៦ជាន់ខាងលើនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះ ស្ថានភាពពលរដ្ឋរងគ្រោះ ដោយបានថែមទាំងដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង នៅក្នុងការរុករក ក៏ដូចជាជួយសង្គ្រោះដល់ជីវិតមនុស្សដែលកំពុងជាប់នៅក្នុងអាគារបាក់រលំនោះ ។

ក្រោយពេលដែលរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលក្រកម្ពុជា បានចេញដំណើរទៅកាន់ខេត្តកែប បន្ទាប់ពី បានទទួលដំណឹងដ៏រន្ធត់នេះ លោកនាយករដ្ឋមន្ត្រីបានចូលរួមជាមួយនឹង ការរុករកក្នុងសោដនាដកម្មបាក់រលំអាគារកម្ពស់៦ ជាន់ គិតរហូតដល់ម៉ោង ៨ និង២០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរង គ្រោះ ដែលកប់នៅក្នុងគំនរអាគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន៤៥នាក់ហើយ ដែលក្នុងនោះជនរងគ្រោះ២២នាក់ បានស្លាប់ និងអ្នកនៅរស់រានមានជីវិត២៣នាក់។

មនុស្សដែលស្លាប់២២នាក់នោះ មានប្រុស១៣នាក់ និងស្រី៩នាក់ ហើយចំណែកអ្នកដែលរងរបួស គឺកំពុងត្រូវបានក្រុមគ្រូពេទ្យជំនាញៗ ផ្តល់នូវការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះអ្នករងរបួស និងចាត់ចែង ចំពោះអ្នកដែលបានស្លាប់បាត់បង់ជីវិត ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

ទោះជាយ៉ាងណា នេះគឺជាហេតុការណ៌ទីពីរហើយ នៃការបាក់ស្រុតអាគារ បន្ទាប់ពីបាក់ស្រុតសំណង់អាគារ នៅក្នុងទឹកដីខេត្ត ព្រះសីហនុ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77 នាក់
ម្សិលមិញ :
183 នាក់
សប្តាហ៍នេះ :
793 នាក់
ខែនេះ :
3316 នាក់
3 ខែនេះ :
10231 នាក់
សរុប :
488716 នាក់