ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
លោក លឹម គានហោ បញ្ជាឲ្យក្រុមអ្នកបច្ចេកទេសរបស់ខ្លួន សិក្សាដើម្បីសាងសង់ប្រឡាយបេតុង ០១ខ្សែ ប្រវែងប្រមាណ៨គីឡូម៉ែត្រ ចាប់ពីស្ថានីយទៅភ្ជាប់នឹងស្ទឹងមង្គលបុរី
Thu,09 January 2020 (Time 04:37 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 951នាក់)

ព្រោះតែមានការព្រួយបារម្ភទៅនឹងកង្វះខាតទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹក និងឧតុនិយម បានណែនាំឲ្យក្រុមបច្ចេកទេសរបស់ខ្លួន ធ្វើការសិក្សាដើម្បីឈានទៅដល់ការសាងសង់ប្រឡាយបេតុង០១
ខ្សែប្រវែង៨គីឡូម៉ែត្រ ចេញពីស្ថានីយ៌ទៅភ្ជាប់ជាមួយនឹងស្ទឹងមង្គលបុរី ដោយប្រឡាយនេះ មានតួនាទីជាប្រឡាយមេទឹក ស្រោចស្រពផង ហើយក៏ជាប្រឡាយនាំទឹកសម្រាប់ប្រើប្រាស់នៅក្នុងស្រុកមង្គលបុរីផង ។

ការណែនាំដាក់បទបញ្ជាបែបនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ៩ ខែមករា ឆ្នាំ២០២០នេះ ខណះដែល លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានពិនិត្យឃើញថា នៅស្ទឹងមង្គលបុរី ក្រុងសិរីសោភ័ណ តែងតែគោក
រាក់ប្រឈមនិងការខ្វះខាតទឹកជានិច្ចជាកាលនោះ ដែលអាចនឹងរីងខះទឹក ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ប្រមាណ៨ពាន់គ្រួសារ អាចនឹងកង្វល់ប្រឈម នឹងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ នាពេលខាងមុខ ។

លោករដ្ឋមន្ត្រីបានសម្រេចផ្ដល់ជូននូវស្ថានីយបូមទឹក ហ៊ុន សែន (បណ្តែត) ដែលមានទុយោទំហំប្រមាណ ៥តឹក ចំនួន០១ ស្ថានីយ ព្រមទាំងបានណែនាំឲ្យក្រុមអ្នកបច្ចេកទេសធ្វើការសិក្សាដើម្បីឈានទៅសាងសង់ប្រឡាយបេតុង០១ខ្សែ ប្រវែង ប្រមាណ ៨គីឡូម៉ែត្រ ចេញពីស្ថានីយទៅភ្ជាប់នឹងស្ទឹងមង្គលបុរី ដែលប្រឡាយនេះមានតួនាទីជាប្រឡាយស្រោចស្រពផង និងជាប្រឡាយនាំទឹកសម្រាប់ ការប្រើប្រាស់នៅក្នុងស្រុកមង្គលបុរីផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
115 នាក់
ម្សិលមិញ :
183 នាក់
សប្តាហ៍នេះ :
831 នាក់
ខែនេះ :
3354 នាក់
3 ខែនេះ :
10269 នាក់
សរុប :
488754 នាក់