ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
អុញនោះ!.. ព្រះអាទិត្យរះពីទិសខាងលិចទេដឹង ទើបបានជាគ្រូបង្រៀនលួចទូរស័ព្ទសិស្ស ក្លាយជារឿងជះឥទ្ធពល មិនល្អដល់ស្ថាប័នអប់រំ
Mon,10 February 2020 (Time 06:13 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 732នាក់)

ជាធម្មតាណាស់ គ្រូគឺជាឪពុកម្តាយទី២ របស់សិស្ស ក្នុងគ្រូគឺជាអ្នកបណ្តុះបណ្តាលចំណេះដឹង ទាំងសីលធម៌ និង គុណប្រយោជន៌ផ្សេងៗ ធ្វើឲ្យសិស្សមានគោលដៅពិតប្រាកដនៅក្នុងជីវិត ប៉ុន្តែផ្ទុយទៅវិញរូបលោកគ្រូបង្រៀន ម្នាក់បែរជាបានប្រព្រឹត្តនូវសកម្មភាពមួយ គឺលួចយកទូរស័ព្ទរបស់សិស្សយកមកធ្វើជារបស់ខ្លួន ដោយមិនមាន សេចក្តីអៀនខ្មាសអ្វីសោះតែម្តង ។

យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង១៣ និង៣០នាទី នៅចំណុចក្នុងហាងកាហ្វេអាម៉ាហ្សូន ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ខេត្ត កណ្ដាល មានករណីបុរសម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀនភាសាអង់គ្លេស បានលួចទូរស័ព្ទម៉ាក Iphone 7 plus ពីសិស្សសាលា ។

ជនសង្ស័យរូបនោះមានឈ្មោះថា ភីម សុវណ្ណធឿន ភេទប្រុសអាយុ៣៨ឆ្នាំ សញ្ជាតិ អាមេរិក មុខរបរ ជាគ្រូ បង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះសំណាក់(ចល័ត) ក្នុងក្រុងតាខ្មៅ (ឃាត់ខ្លួន ) ។ ចំណែកជនរងគ្រោះមាន ឈ្មោះថា គន្ធ សត្យា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្ដាល វត្ថុតាងដែលដកហូតបានរួមមាន ទូរសព្ទ័មួយគ្រឿង iPhone 7plus ពណ៌ខ្មៅ ។

តាមដំណើររឿងហេតុ គឺនៅវេលាម៉ោង និងនៅទីកន្លែងកើតហេតុដូចខាងលើ ជនរងគ្រោះបានចូលផឹកកាហ្វេ ដោយទូរសព្ទ័របស់ ខ្លួនអស់ថ្ម ក៏ទុកនៅក្នុងកាបូបស្ពាយ ហើយទុកកាបូបលើកៅអីរួចចូលទៅបន្ទប់ទឹក នៅ ខណៈដែលជនរងគ្រោះចូលបន្ទប់ទឹកស្រាប់តែជនសង្ស័យដែលបានអង្គុយក្បែរគ្នា បានបន្លំលួចលូកយកទូរស័ព្ទ រួចគេចខ្លួនបាត់ទៅ ។

ដោយមានការសង្ស័យជនរងគ្រោះ បានសុំបើកកាមេរ៉ាសុវត្ថិភាពពីម្ចាស់ហាងកាហ្វេ ដើម្បីពិនិត្យឆែកមើល ឃើញជនសង្ស័យ អង្គុយក្បែរធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ខ្លួន បន្ទាប់មកបានមកដាក់ពាក្យបណ្តឹង នៅ ប៉ុស្តិ៍តាខ្មៅហើយបានបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យរួចបានឃើញជនសង្ស័យ កំពុងអង្គុយផឹកកាហ្វេនៅ ហាងកាហ្វេនៅក្រោយសាលាសុវណ្ណភូមិ ក៏បានហៅសួរ និងធ្វើការឆែកឆេរឃើញទូរសព្ទ័នៅក្នុង ហោប៉ៅ ខោជនសង្ស័យ បន្ទាប់មកឃាត់បញ្ជូនមកប៉ុស្តិ៍តាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី នៅចំពោះមុខសមត្ថកិច្ចជន សង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទ ជនរងគ្រោះប្រាកដមែន។

ទោះជាយ៉ាងណាក្តី មតិមជ្ឈដ្ឋានមហាជនបានលើកឡើងថា សូមបុគ្គលមួយចំនួនដែលមានគំនិតដ៏ខ្មៅកខ្វក់
ប៉ុនប៉ងលួចឆក់ ឬធ្វើអំពើល្មើសនានានោះ សូមមេត្តាកុំយកស្លាកគ្រូបង្រៀន ដែលជាឪពុកម្តាយទី២របស់សិស្ស ទៅប្រើធ្វើអ្វី ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នអប់រំខ្លាំងណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5 នាក់
ម្សិលមិញ :
163 នាក់
សប្តាហ៍នេះ :
963 នាក់
ខែនេះ :
3259 នាក់
3 ខែនេះ :
11304 នាក់
សរុប :
487842 នាក់