ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
នៅមិនទាន់ដឹងថា គួរឲ្យត្រេកអរ ឬក៏ព្រួយបារម្ភនោះទេ នៅក្រោយពេលដែលលោក គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ ប្រកាសឲ្យពលរដ្ឋទៅអង្គុយ និងងូតទឹកលេងយ៉ាងសេរី ដោយមិនបង់ថ្លៃដូចមុន
Thu,13 February 2020 (Time 01:15 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 896នាក់)

ថ្មីៗនេះ គេបានឃើញហ្វេសប៊ុកមួយឈ្មោះ ប្រតិកម្មរហ័សខេត្តព្រះសីហនុ បានបង្ហោះសារមួយបានធ្វើឲ្យ មហាជនចាប់អារម្មណ៏យ៉ាងខ្លំាង ក្នុងនោះដែរមតិអ្នកខ្លះបានលើកឡើងថា វាគឺជារឿងគួរឲ្យត្រេកអរបំផុត នៅ ពេលដែលអាជ្ញាធរខេត្តព្រះសីហនុ បានផ្លាស់ប្តូរទីកន្លែងដែលធ្លាប់តែយកលុយពីភ្ញៀវដែលចូលទៅកំសាន្តនៅ តាមមាត់សមុទ្រនោះ ឲ្យមកជាទីសាធារណៈ មនុស្សម្នាអាចទៅលេង ក្នុងរូបភាពអង្គុយញាំអាហារ និងងូតទឹក លេងដោយសេរី ។

នៅក្នុងក្លឹមសាររបស់ហ្វេសប៊ុកនោះបានសរសេរថា ប្រជាពលរដ្ឋ ដែលមកកម្សាន្តតាមឆ្នេរសមុទ្រខេត្តព្រះសី ហនុ ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាអ្វីឡើយ តែត្រូវ ទុកដាក់ វេចខ្ចប់ សម្រាមឲ្យបានត្រឹមត្រូវ ។

នៅក្នុងពិធីប្រកាស ដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោក គួច ចំរើន បានបញ្ជាក់ថាៈ ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណៈ ហើយបងប្អូន ដែលមកលេកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាអ្វីឡើយ ហើយមិនអនុញ្ញាតឲ្យមានការ វាតទី ធ្វើជាកម្មសិទ្ធិរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់ឲ្យបងប្អូនមកពីឆ្ងាយ អាចជួល អង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម ក៏ជាការចូលរួមឲ្យអ្នកមក លេងទុកដាក់សម្រាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ ។

សម្រាប់ដំណឹងដ៏ល្អនេះ មហាជនជាច្រើនពិតជាមានការរីករាយសាទរពេកក្រៃណាស់ ដោយលើកឡើងថា នេះ
ទើបជាគ្រឹៈនៃការអភិវឌ្ឍន៌ទេសចរណ៌ ក្រោមការឆ្លាតវៃរបស់អាជ្ញាធរថ្នាក់ខេត្ត ប៉ុន្តែទោះជាយ៉ាងណា ក៏នៅ តែមានការព្រួយបារម្ភមួយចំនួនផងដែរ ពីសំណាក់មហាជនខ្លះ លើករណីសន្តិសុខ ចោរកម្ម នៅពេលដែល មនុស្សកំពុងកំសាន្តលេង អាចនឹងមានករណីក្រុមជនខិលខូចឈ្លៀតឧិកាសលួចឆក់ ដែលអាចបង្កហានីភ័យ សម្រាប់ពលរដ្ឋផងដែរ ដែលទាមទាសុំឲ្យអាជ្ញាធរដែនដី ជួយពង្រឹងសន្តិសុខរបស់កម្លាំងសមត្ថកិច្ចឲ្យបានខ្ពស់ និងទាន់ពេលវលា ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14 នាក់
ម្សិលមិញ :
96 នាក់
សប្តាហ៍នេះ :
713 នាក់
ខែនេះ :
3365 នាក់
3 ខែនេះ :
10337 នាក់
សរុប :
489040 នាក់