ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
សម្តេចព្រះពុទ្ធជ័យ មុនី ឃឹមសន មានពុទ្ធដីកាថា ថ្ងៃណាក៏ជាថ្ងៃល្អ ឲ្យតែយើងប្រព្រឹត្តនូវអំពើល្អ តាមឱវាទព្រះ សម្មាសម្ពុទ្ធ
Sun,16 February 2020 (Time 07:58 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 516នាក់)

សម្តេចព្រះពុទ្ធជ័យ មុនី ឃឹមសន ព្រះមេគុណរាជធានីភ្នំពេញ និងជាព្រះអាគារធិការង ពុទ្ធិកសិក្សាជាតិ ព្រះប្រ ធានលេខាធិការដ្ឋាន គណៈសង្ឃនាយក បាននិមន្តចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយដល់យុវជន យុវនារី សិស្សានុ សិស្ស ក៏ដូចជាពុទ្ធបរិស័ទ អំពីគុណលោកឪពុក អ្នកម្តាយ ទិវានៃសេចក្តីស្រលាញ់។

ពិធីផ្សព្វផ្សាយនេះ រៀបចំធ្វើឡើងក្នុងបរិវេណវត្តប្រាសាទព្រះខ័ន ហៅវត្តតាសែង ស្ថិតក្នុងភូមិតាសែង ឃុំរណ សិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ ដោយមានការចូលរួម ពីលោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រមទាំងអជ្ញាធរមូលដ្ឋាន និងពុទ្ធបរិសទ័មកពីទីជិតឆ្ងាយជាច្រើនរូបផងដែរ។

សម្តេចព្រះពុទ្ធជ័យ មុនី ឃឹមសន បានមានសង្ឃដីកាថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ដូច្នេះ យើងទាំងអស់គ្នាត្រូវធ្វើអំពើល្អ អភិវឌ្ឍន៍ប្រទេសជាតិបាន ហើយបច្ចុប្បន្នយើងកំពុងមាននៅក្នុងដៃ នេះហើយជា មង្គលសម្រាប់យើង ដូច្នេះកុំរំពឹងអនាគតដែលមិនទាន់មកដល់ និងកុំគិតចំពោះអតីតកាលដែលកន្លងផុតហើយ ត្រូវគិតពីបច្ចុប្បន្នកាល ដែលកំពុងមាំទាំនេះ។

សម្តេចព្រះពុទ្ធជ័យ មុនី ឃឹមសន បានមានសង្ឃដីកាសង្កត់ធ្ងន់ថា សេចក្តីស្រលាញ់ មិនមែនមានន័យថា ស្រ លាញ់តែប្តីប្រពន្ធកូននោះទេ គឺស្រលាញ់គ្រប់សព្វសត្វលោកទាំងអស់ ហើយក្តីស្រលាញ់មិនមែនទើបតែមាន នេះទេ គឺក្តីស្រលាញ់ ព្រះពុទ្ធយកមកតាំងពីឆ្នាំ២៥០០មុនមកម្ល៉េះ និយាយរួមមនុស្សយើងបើមានធម៌៥ នៅ ក្នុងខ្លួន គឺស្មើនិងទេវតា។

ជាមួយគ្នានោះ សម្តេចសង្ឃ បានណែនាំឲ្យពុទ្ធបរិស័ទ សិក្សាធម៌ព្រះពុទ្ធហើយរក្សានៅសេចក្តីល្អ គឺកាយសុច្ចរិត វេជ្ជយសុច្ចរិត មនោសុច្ចរិតទៅយើង និងយល់ច្បាស់ យើងមិនយល់ច្រឡំថ្ងៃណា ថ្ងៃណីទៀតទេ ព្រោះធម៌ព្រះពុទ្ធ បានសម្ដែងថា ពេលណាសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចានឹងចិត្ត ពេលនោះអត់មានអាក្រក់នៅថ្ងៃណា ថ្ងៃណីទេ ឲ្យតែយើងធ្វើល្អថ្ងៃនោះ ឈ្មោះថាជាថ្ងៃល្អហើយ ។

នៅក្នុងឱកាសនោះដែរ សម្តេចព្រះពុទ្ធិជ័យ មុនី្ន ឃឹមសន បានប្រគេន និងចែកវិញ្ញាប័នបត្រ ដល់សាមណៈសិស្ស និងសិស្សានុសិស្ស ព្រមទាំងប្រគេនបច្ច័យ ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលបានចូលរួមកម្មវិធីផងដែរ ដើម្បី បង្ហាញឲ្យឃើញពីការស្រលាញ់ដ៏ជ្រាលជ្រៅនេះ ព្រះគ្រូព្រះចៅអធិការវត្តព្រះខ័ន បានរៀបចំនៅពិធីពិសារអា ហារសាមគ្គី ចំនួន១១០តុ និងការប្រគុំតន្ត្រីកំដរអារម្មណ៍ ជូនដល់ពុទ្ធបរិស័ទមកពីទីជិតឆ្ងាយផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
89 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
728 នាក់
ខែនេះ :
3367 នាក់
3 ខែនេះ :
10370 នាក់
សរុប :
489019 នាក់