ទោះជាយ៉ាងណា អ្នកនាង ថៃ ស្រីនាង តា រាស៊ិចស៊ីតាមអនឡាញហ្វេសប៊ុក គឺកំពុងបានក្លាយទៅជាគំរូដ៏ល្អមួយសម្រាប់សង្គមហើយ បន្ទាប់ពីកន្លងមក អ្នកនាងបានថតឡាយវីឌីអូរបែបស៊ិចស៊ី ក្នុងគោលបំណងស្វែងរកការគាំទ្រពីមហាជន ក្នុងមុខជំនួញអាជីវកម្មរបស់អ្នកនាង ។គួររំលឹកថា ថ្មីៗនេះក្រោយពេលដែលដែលរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានចេញបទបញ្ជា ក៏ដូចជាអនុសាសន៌ណែនាំសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យ បានសកម្មភាពឡាយវីឌីអូរស៊ិចស៊ី ដើម្បីលក់ផលិតផល ព្រោះវាអាចជាជំហានបង្កឲ្យមានករណីចាប់រំលោភ ផ្លូវភេទនោះ ប៉ុន្មានថ្ងៃនេះ គេបានឃើញបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាសង្គមព័ត៌មាន បានយកសកម្ម ភាពរបស់អ្នកនាង ថៃ ស្រីនាង យកមកធ្វើការផ្សព្វផ្សាយ ។ជាក់ស្តែងក្រោយពេលដែលបណ្តាញព័ត៌មានជាច្រើនបានធ្វើការចែករំលែកផងនោះ គេបានឃើញ នៅថ្ងៃ ទី១៩ ខែកុម្ភៈ នេះ ឃើញថា សមត្ថកិច្ចខណ្ឌទួលគោក បាននាំខ្លួនអ្នកនាង ថៃ ស្រីនាង មកសួរនាំ ។ ស្រប ពេល ទៅព័ត៌មានកាន់តែមានកម្តៅផងនោះ អ្នកនាង ថៃ ស្រីនាង បានសម្រេចថតជាឃ្លិបវីឌីអូរមួយ សុំ ទោសជាសាធារណៈទៅកាន់មហាជន អ្នកគាំទ្រផេកហ្វេសបុកទាំងអស់ ផងដែរ ។ក្រោយពេលដែលបណ្តាញសារព័ត៌មាន បានធ្វើការចែករំលែកឃ្លិបវីឌីអូរផងនោះ មតិមហាជនជាច្រើន បានចាប់ផ្តល់តម្លៃជូនអ្នកនាងថៃ ស្រីនាង ថាគឺកំពុងបានធ្វើខ្លួនជាគំរូដ៏ល្អសម្រាប់សង្គម ហើយ តាមរយៈការចេញមុខសុំទោសមុនគេក្នុងបណ្តាញសង្គម ហើយក៏សង្ឃឹមថា សុភាព នារីទាំងអស់ដ៏ទៃៗទៀត ដែលកំពុងតែត្រេក ត្រអាលជាមួយទៅ នឹងសកម្មភាពស៊ិចស៊ី ប្រសិនបើអាចកាត់បន្ថយ បាន ក៏គួរតែកាន់បន្ថយខ្លះៗផងដែរទៅ ។គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទាមទាឲ្យទប់ស្កាត់រាល់ការឡាយវីឌីអូរ បែបស៊ីច ស៊ីតាមបណ្តាញសង្គមហ្វេសប៊ុកនេះ ជាចេតនាមួយ គឺចង់បានឲ្យមានការលើកកំពស់ដល់ស្ត្រីខ្មែរ ក្នុងនោះ ដើម្បីជួយឲ្យតម្លៃ នៃកិត្តិយសស្ត្រីខ្មែរ អាចមានសារៈសំខាន់ក្នុងក្រសែភ្នែកមហាជនបាន គឺលុះត្រាណាតែស្ត្រី ខ្មែរ នោះ ជាអ្នកជួយខ្លួនឯង ទើបកាន់តែមានតម្លៃទ្វេឡើង ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា