បើទោះជាថ្មីៗនេះ រដ្ឋបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា មន្ត្រីរបស់ខ្លួនមិនបានប្រឹង្សាលើរូបលោកព្រំ បូរ ហើយរូបភាពកន្លងមកនេះ គឺលោក ព្រំ បូរ បានសម្តែងធ្វើជាឈឺធ្ងន់ធ្ងរ និង ដេកសន្លប់ស្តូកស្តឹងក្នុងបន្ទប់ប្រជុំ ដោយមាន រថយន្តសង្គ្រោះបន្ទាន់មកទទួលភ្លាមៗ ដោយអះអាងហើយអះអាងទៀតថា អាជ្ញាធរមិនមានការប្រើអំពើ ហិង្សាដូចការផ្សព្វផ្សាយចោទប្រកាន់ក៏ដោយនោះ ក៏ប៉ុន្តែសម្រាប់មតិមហាជនជាច្រើន នៅតែមានមន្ទិល សង្ស័យលើអស់លោកមន្ត្រី សាលាខណ្ឌឬស្សីកែវដដែល ព្រោះតែកន្លងមកគេបានឃើញអស់លោកមន្ត្រី សាលា ខណ្ឌឬស្សី កែវ គឺហាក់បីជាសកម្មខ្លាំងពេកណាស់ នៅក្នុងការទប់ស្កាត់សកម្មភាពពលរដ្ឋតវ៉ារឿងដីធ្លីនេះ ។បើយោងតាមប្រភពពីមន្ត្រី ខណ្ឌឫស្សីកែវ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អាជ្ញាធរខណ្ឌឫស្សីកែវបាន អះអាងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឈ្មោះ ព្រំ បូរ បានធ្វើការរារាំងការអនុវត្តន៌ វិធានការរដ្ឋបាល របស់សាលាខណ្ឌឫស្សីកែវ ហើយក្រុមការងារបានអញ្ជើញគាត់មកសាលាខណ្ឌ ដើម្បីធ្វើការពន្យល់ និងណែនាំ អំពីផ្លូវច្បាប់ ប៉ុន្តែ ឈ្មោះ ព្រំ បូរ បានសម្តែងធ្វើជាឈឺធ្ងន់ធ្ងរ និង ដេកសន្លប់ស្តូកស្តឹងក្នុងបន្ទប់ប្រជុំ ដោយមាន រថយន្តសង្គ្រោះបន្ទាន់មកទទួលភ្លាមៗ ។ដោយឡែក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានលើកឡើងរកឃើញថា មន្ត្រីខណ្ឌ ឫស្សីកែវ បានចាប់បង្ខាំង និងវាយដំលោក ព្រំ បូរ ជាអ្នកតវ៉ាបញ្ហាដីធ្លីនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ បណ្តាល ឲ្យ សន្លប់ នៅក្នុងបន្ទប់ប្រជុំសាលាខណ្ឌឫស្សីកែវ ។ លោក អះអាងថា នឹងធ្វើរបាយការណ៍បន្ទាន់មួយ សុំគោល ការណ៍ពីរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចាត់វិធានការច្បាប់ ។តាមរយៈហ្វេសប៊ុកផេក កាលពីថ្ងៃទី២១ ខែកុម្ភៈ ២០២០ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ផងនោះ លើកឡើងថា លោកបានដឹកនាំមន្ត្រីជំនាញសហការជាមួយមន្ត្រី ទីស្ដីការគណៈរដ្ឋមន្រ្តី ចុះបេសកកម្មភ្លាមៗ ក្រោយទទួលបានតម្រុយជារូបថត ដែលលោកព្រំ បូរ ដេកសន្លប់ក្នុង បន្ទប់ប្រជុំសាលាខណ្ឌឫស្សីកែវ ។យោងតាមសម្ដីគ្រូពេទ្យ គឺ ខោអាវក្នុងរូបដែលដេកសន្លប់ក្នុងសាលាខណ្ឌ គឺជាខោអាវរបស់លោក ព្រំ បូរ ដែល ជាភស្តុតាងបញ្ជាក់ថា លោកព្រំ បូរ ពិតជាត្រូវបានដេកសន្លប់ក្នុងសាលាខណ្ឌមែន ហើយកត្តានាំឲ្យមានគ្រោះ ថ្នាក់បែបនេះ គ្រូពេទ្យអះអាងថា មកពីប៉ះពាល់ជាមួយវត្ថុរឹង និង ហិង្សា ។ប្រមុខបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បន្តថា ករណីនេះរូបលោកនឹងត្រូវលើកដាក់លើតុប្រជុំ ជាមួយរូបលោកនាយករដ្ឋមន្ត្រី នៅកិច្ចប្រជុំឆមាសខាងមុខនេះ ព្រោះវាលែងជាបញ្ហាដីធ្លីហើយ វាចូលទៅដល់ បញ្ហាអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ប្រព្រឹត្តផ្ទុយទៅនឹងការណែនាំរបស់ថ្នាក់ជាតិ ហើយប្រព្រឹត្តអំពើខុស ច្បាប់ប្រឆាំង លើសិទ្ធិមនុស្ស ។ទោះជាយ៉ាងណាក្តី មហាជនជាច្រើនកំពុងរង់ចាំមើលថា តើសង្គមខ្មែរដែលប្រមុខថ្នាក់ដឹកនាំ បានស្រែកថា ជារជ្ជកាលអនុវត្តន៌នីតិរដ្ឋនេះ តើអាចមានយុត្តិធម៌ពិតទេ សម្រាប់សង្គមជាតិ ជាពិសេសសម្រាប់រាស្ត្រ ។ទោះជាយ៉ាងណាក្តី អង្គភាពព័ត៌មានយើង រង់ចាំមើលចំណាត់ការរបស់ថ្នាក់ដឹកនាំ លើព័ត៌មានដ៏ក្តៅគកុកមួយ នេះ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា