ផ្តើមបែកធ្លាយធមក្លិនបញ្ច្រាសខ្យល់ខណៈដែលគេបានឃើញសកម្មភាពទីតាំងឈើខុសច្បាប់ជាច្រើនបានរីកដូច ផ្សិតក្បែរទៅនឹងទីស្នាក់ការរដ្ឋបាលព្រៃឈើរលួសមានជ័យ ប៉ុន្តែអស់លោកមន្ត្រីជំនាញទាំងអស់នោះ មិនធ្លាប់ធ្វើ ការបង្ក្រាប ផ្ទុយទៅវិញឲ្យតែសកម្មភាពបទល្មើសឈើខុសច្បាប់ទាំងអស់នោះ គឺតែងតែមានសភាពដំណើរកាន់ តែរលូនលើសដើម យ៉ាងចម្លែក ។ប្រភពព័ត៌មានចេញពីឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់ឲ្យដឹងថា លោក តែ រី ត្រូវគេបានដឹងថា ជានាយ សង្កាត់រលួសមានជ័យ គឺទំនងជាអាចពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើទាំងអស់នេះមើលទៅ ប្រសិនបើរូបលោកមិនពាក់ព័ន្ធជាមួយនឹងសកម្មភាពបទល្មើសនោះទេ ម៉្លេះសមក្រុមឈ្មួញទុច្ចរិតមិនអាចនាំគ្នាធ្វើសកម្ម ភាពបានយ៉ាងសម្បើមដូច្នេះនោះទេ ។ ស្របពេលទៅនឹងសកម្មភាពក្រុមឈ្មួញជំនួញឈើខុសច្បាប់កាន់តែមានកំណើនច្រើនឡើង ក្បែរទៅនឹងទីស្នាក់ ការផងនោះ គេក៏បានតែងតែឃើញសេដ្ឋកិច្ចការចាយវាយរបស់លោក តែ រី គឺហាក់បីដូចជាទូលាយជាងពេលមុន ឆ្ងាយណាស់ ដែលកាន់តែធ្វើឲ្យពលរដ្ឋជាច្រើនមានមន្ទិលសង្ស័យលើសពេលមុន តែម្តង ។ ប្រភពក៏បានបន្តថា វាជារឿងគួរឲ្យហួសចិត្តពេក្រៃណាស់ ពួកគាត់ងឿងឆ្ងល់ថា តើរូបលោក តែ រី នាយសង្កាត់ រូបនេះ គាត់ដាក់ស្នាក់ការរបស់ខ្លួនធ្វើអ្វី បើមិនមានការបង្ក្រាបអីតិចសោះចឹងនោះ ជាក់ស្តែងក្បែរទីតាំងស្នាក់ ការរបស់លោក តែ រី នេះពោរពេញដោយបទល្មើសព្រៃឈើពេញបន្ទុកតែម្តង ហើយឈើទាំងអស់នោះ គឺតែង ដាក់តាំងសំញើញប្រៀបដូចទីផ្សារលក់ត្រីអីចឹង ។ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំបូរ សំណូមពរដល់រូបលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ សូមមេត្តាជួយពិនិត្យមើលពីភាពស្ពឹកស្រពន់របស់លោក តែ រី នេះខ្លះផង ពីព្រោះថា ប្រសិនបើពលរដ្ឋក្នុងមូលដ្ឋាន កាប់ឈើត្រឹមតែតិចតួច គឺតែងរងនូវការគៀបសង្កត់ពីរូបលោក តែ រី ជានិច្ច ផ្ទុយទៅវិញត្រង់ក្រុមឈ្មួញមានលុយ បែរជាអាចធ្វើបទល្មើសឈើខុសច្បាប់បានយ៉ាងសេរី ដែលក្លាយជាភាពអយុត្តិធម៌សម្រាប់ពលរដ្ឋក្នុងមូលដ្ឋានយ៉ាងខ្លាំង ។សម្រាប់ព័ត៌មាននេះ លោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ អង្គភាពយើងមិនអាចសុំការបំភ្លឺ បាននៅឡើយទេ ក្នុងថ្ងៃនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា