គួរឲ្យហួសចិត្តជាពន់ពេកណាស់នៅពេលដែលក្រុមឈ្មួញទុច្ចរិតនាំគ្នាប្រើគ្រឿងចក្រឈូសឆាយយកដីព្រៃរបស់ រដ្ឋមួយទាំងមូលស្ទើរតែក្លាយទៅជាវាលរហោឋានទៅហើយនោះ ក្រុមអ្នកសារព័ត៌មានខលរាយការណ៌ជំរាប អស់លោកសមត្ថកិច្ច ទីបំផុតពួកគាត់លើកឡើងឆ្លើយដាក់គ្នាឲ្យទទួលខុសត្រូវឡើងរវាម ក្លាយជាការលើកឡើង របស់ប្រជាពលរដ្ឋក្នុងស្រុកព្រែកប្រសព្វថា ចប់ហើយ បើតែយ៉ាងនឹង អាជ័យធ្លាក់ទឹក ហៃអើៗ មិនខានទេ ។ សេចក្តីរាយការណ៌មួយបានប្រាប់ឲ្យអង្គភាពព័ត៌មានយើងដឹងថា អស់រយៈពេលប៉ុន្មានថ្ងៃនេះ គេបានឃើញក្រុមគ្រឿងចក្រចូលឈូសឆាយទន្ទ្រានយកដីរដ្ឋយ៉ាងសម្បើមរាប់រយហិកតា ដែលមានទីតាំងស្ថិតនៅចំណុចទំនប់ស្រែ ចាម ចំណុច កដប និងចំណុចអូរបេង ស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាទីតាំងតំបន់ស ជាប់ទៅនឹងដែនជម្រកព្រៃឡង់ ត្រូវបានឈូសឆាយទាំងស្រុងក្លាយជាវាលរហោឋានទៅហើយ ប៉ុន្តែសមត្ថ កិច្ចជំនាញពាក់ព័ន្ធ គេមិនឃើញមានស្ថាប័នណាចុះបង្ក្រាបសោះតែម្តង ។បើតាមប្រភពពីក្រុមអ្នកបើកគ្រឿងចក្របានឲ្យដឹងថា ការឈូសដីនេះ គឺមានមេការចំនួន២នាក់ ជាអ្នករៀបចំ សម្របសម្រួលឲ្យគ្រឿងចក្រអាចធ្វើសកម្មភាព ទីមួយឈ្មោះ វេ និងទីពីរ ឈ្មោះ និងម្នាក់ទៀតឈ្មោះ សុផាត អតីតជាមន្ត្រីប៉េអ៉ឹម នៅឃុំជ្រោយបន្ទាយជាអ្នករៀបចំ ទើបបានជាពួកគេដំណើការបានយ៉ាងរលូនយ៉ាងនឹង ។សម្រាប់ព័ត៌មានដ៏ក្តៅគគុកនេះផងដែរនោះ ភ្នាក់ងារព័ត៌មានយើងបានទំនាក់ទំនងទៅរូបលោក ប៊ុយ រតនា ដែល ជានាយផ្នែករដ្ឋបាលព្រៃឈើ គាត់ហាក់បីដូចជារុញច្រានថា ដីនេះប្រហែលជានៅក្នុងដែនជម្រកព្រៃឡង់ទេ ជា សមត្ថកិច្ចមន្ត្រីបរិស្ថានទទួលខុសត្រូវ ព្រោះមិនច្បាស់លាស់នៅស្រពិចស្រពិល ចំណែករីឯលោក ឌូង ឆាយសា វុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លើកឡើងថា ប្រហែលជាដីនឹង មិនមែនជាដីជម្រកព្រៃឡង់ ទេ ព្រោះមិន បានមើលផែនទីច្បាស់លាស់ ដែលជាចេតនារុញចុះរុញឡើង មិនអើពើ ។ ដោយឡែកលោក ហង្ស ចាន់ឌី អភិ បាលស្រុកព្រែកប្រសព្វ គ្រាន់តែដឹងថា លេខអ្នកសារព័ត៌មានខលចូល គឺអត់ទទួលលេខទូរស័ព្ទតែម្តង ។ទោះជាយ៉ាងណា ទីតាំងដីនេះ គឺត្រូវប្រជាពលរដ្ឋលើកឡើងថា ជាដីចំណុចតំបន់ស ជាប់ព្រៃឡង់ គួរណាស់ត្រូវ មន្ត្រីជំនាញការពារ ផ្ទុយទៅវិញបើមន្ត្រីជំនាញមួយៗ ឆ្លើយដាក់គ្នាឲ្យរវាមតែចឹងនោះ តើមិនរលាយហិនហោច អស់ហើយទេ សម្បត្តិព្រៃឈើធម្មជាតិស្រុកខ្មែរ ។សម្រាប់ព័ត៌មានដ៏ក្តៅនេះផងដែរ ចំណែក លោក ហាក់ វិបុល ប្រធានបរិស្ថានដែនជម្រកព្រៃឡង់ បានទទួល ទូរស័ព្ទ ហើយអះអាងថា រូបលោកនឹងឲ្យកម្លាំងរបស់លោកចុះទៅមើល នៅពេលឆាប់ៗនេះ ។ទោះជាយ៉ាងណា អង្គភាពព័ត៌មានយើង នឹងព្យាយាមយកព័ត៌មានច្បាស់ការផ្សាយជូនមហាជនជ្រាបនៅពេល ខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា