ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
អុញនោះ!..ផ្អើលបណ្តាញសង្គមហ្វេសប៊ុកតែម្តង ប្រសិនបើរដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញ មិនស្រាយបំភ្លឺក្នុង ករណីផ្ទះគ្មានមនុស្សនៅ តែតម្លៃទឹកអស់ដល់ទៅជាង៥លានរៀល
Sat,29 February 2020 (Time 05:24 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 654នាក់)

ថ្មីៗនេះ គេបានឃើញបណ្តាញសង្គមព័ត៌មាន ចាប់ផ្តើមចែករំលែកគ្នាឲ្យផ្អើលបណ្តាញសង្គមហ្វេសប៊ុក ករណី ដែលគណនីហ្វេសប៊ុកមួយមានឈ្មោះ Solida Chhaiychanrithy បានសរសេរបង្ហោះថា ផ្ទះមិនមានមនុស្សនៅ ទេ ប៉ុន្តែវិក្ក័យប័ត្រខែនេះ អស់ជាង៥លានរៀល បើគិតជាលុយដុល្លា គឺអស់ជាងមួយពាន់ដុល្លាឯណោះ ។ ពេល យើងទៅសួរនាំភាពមិនប្រក្រតីនេះ ក៏ជួបមន្ត្រីជំនាញប៉ុន្តែសំគាល់ឃើញថា នៅមានមន្ត្រីរក្សាឥរិយាបទមិន តាមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលសោះ ។

ជួយពិចារណាផងបងប្អូនអើយ ផ្ទះនៅលើផ្លូវក្នុងក្រុងមិនមានកាយដីធ្វើផ្លូវ ឬដាក់លូទេ ហើយក៏គ្មានអ្នកលួច ទឹកចេញពីផ្ទះនេះដែរ ហេតុអ្វីលោក!. ទឹកអស់ជាងប្រាំលានរៀល ខណ:អគ្គីសនីអស់តែបីពាន់រៀល ? ឬ នាឡិកាស្ទង់នោះវិលមុខ ?

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្តទៀតថា “យើងស្នើសុំឲ្យមន្ត្រីផ្នែកជាង មកជួយមើលពីភាពមិនប្រក្រតី នេះ គេថាចាំសប្តាហ៍ក្រោយយ៉ាងហី ! សុំថ្ងៃត្រឹមថ្ងៃចន្ទ័ក្រោយនេះក៏មន្ត្រីមិនព្រមទេ ចាំមួយសប្ដាហ៍សិន ។ អញ្ចឹងបើត្រូវបង់មួយខែៗជាងមួយពាន់ដុល្លានោះ ខ្ញុំសូមប្រកាសលក់ផ្ទះនេះចោលព្រោះគ្មានលុយបង់ទឹកទេ។ sic ” ៕

សម្រាប់ព័ត៌មានដ៏រសើបមួយនេះ គេនៅមិនទាន់ឃើញខាងរដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញ មានការស្រាយបំភ្លឺ នៅឡើយទេ ស្របពេលនេះដែរបណ្តាញសង្គមព័ត៌មានកំពុងបានចែករំលែកព័ត៌មានជាបន្តបន្ទាប់ ក្លាយជា ការចាប់អារម្មណ៌យ៉ាងខ្លាំង របស់មហាជន ។

គួររំលឹកថា ព្រោះតែចង់ឲ្យប្រពលរដ្ឋមានការធូរស្រាល នៅក្នុងការចំណាយថ្លៃទឹកថ្លៃភ្លើង គេបានឃើញរូប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើកំណែរទម្រង់ ទាមទាមឲ្យទាំងរដ្ឋាករទឹកស្វយ័ត្ន ក៏ដូចជាអគ្គិសនីកម្ពុជា ចាំបាច់ត្រូវបញ្ចុះតម្លៃឲ្យទាប ជូនពលរដ្ឋ ងាយស្រួលពលរដ្ឋទទួលយក ។ ហើយកន្លងមកនោះ គេបានឃើញ ទាំង រដ្ឋាករទឹក និងទាំងអគ្គីសនីកម្ពុជា យល់ព្រមនិងអនុវត្តន៌តាមការស្នើសុំរបស់ប្រមុខរដ្ឋាភិបាលផងដែរ ដោយឡែកតែហេតុការណ៌វិក័យប័ត្រទឹក អស់ដល់ទៅជាង៥លានរៀលនេះ ធ្វើឲ្យមហាជនគ្រប់គ្នាថាគិតមិន យល់ ថាហេតុអ្វីបានជាឆៃប៉ូវធ្វើពីឆៃថាវ យ៉ាចឹង ។

មតិមហាជនមួយចំនួនលើកឡើងថា តើរូបភាពនេះអាចជាការ ឆ្លៀតឧិកាសរបស់បុគ្គលមន្ត្រីមួយចំនួននោះ ដែរ ឬយ៉ាងណា ហើយករណីមួយនេះ ប្រសិនបើប្រតិភូរារដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋាទឹកស្វយ័ត្ន ក្រុងភ្នំពេញ មិនមានការស្រាយបំភ្លឺទេនោះ ករណីនេះអាចជះក្លិនមិនល្អដល់ស្ថាប័នថ្នាក់ដឹកនាំរបស់កម្ពុជា មិនខាន ។

សម្រាប់ព័ត៌មានដ៏រសើបនេះ យើងរង់ចាំ ការស្រាយបំភ្លឺពីប្រតិភូរាជដ្ឋាភិបាល អគ្គនាយករដ្ឋាករទឹកស្វយ័ត្នក្រុង ភ្នំពេញទាំងអស់គ្នា នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
149 នាក់
ម្សិលមិញ :
38 នាក់
សប្តាហ៍នេះ :
894 នាក់
ខែនេះ :
3219 នាក់
3 ខែនេះ :
11277 នាក់
សរុប :
487661 នាក់