ថ្មីៗនេះ ក្រោយពីអង្គភាពព័ត៌មានយើងបានចេញផ្សាយអំពីសកម្មភាពសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះសហការបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចឃុំញ៉ាង ស្រុកអណ្តូងមាស យ៉ាងក្តៅគកុករួចមកនោះ នៅពេលថ្មីៗនេះ មានសេចក្តីរាយការណ៌បន្ថែមបានឲ្យដឹងថា នៅក្នុងបេសកម្មចុះបង្ក្រាបរបស់កម្លាំងកងរាជអាវុធហត្ថនៅវេលាម៉ោង១១ យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងកងរាជអាវុធហត្ថក៏ឃាត់ខ្លួនបាន មនុស្សចំនួន០៤នាក់ នៅជិតនឹងគំនរឈើរាប់សិបគំនរនោះស្ថិតនៅក្នុងភូមិតាំងម្លូរ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដើម្បីយកមកធ្វើការសាកសួរ ។នៅចំពោះមុខមន្ត្រីកងរាជអាវុធហត្ថ មនុស្សទាំង៤នាក់ គាត់បានបញ្ជាក់ថា រូបគាត់គឺជាអ្នករកស៊ីដឹកឈើលក់ឲ្យគេនោះទេ ប៉ុន្តែនៅពេលកម្លាំងកងរាជអាវុធហត្ថសួរបញ្ជាក់ថា លក់ឲ្យអ្នកណា ហើយលេខទូរស័ព្ទគេនោះលេខប៉ុន្មាន គឺអ្នកទាំង៤មិន ព្រមឆ្លើយជាដាច់ខាត ដោយឆ្លើយត្រឹមថា អត់ដឹង ជាហេតុធ្វើឲ្យមន្ត្រីកងរាជអាវុធហត្ថងឿងឆ្ងល់យ៉ាងខ្លាំង ថាបើមិនស្គាល់ យ៉ាងចឹង តើពួកគាត់ទាំង៤នាក់ដឹកលក់ឲ្យអ្នកណាហើយទាក់ទងគ្នាយ៉ាងម៉េច ទាំងអស់នេះអាចព្រោះតែការហាមប្រាមពី បុគ្គលណាមួយមិនឲ្យអ្នកទាំង៤នេះ បញ្ចេញឈ្មោះ មេក្លោងទិញបទល្មើសផ្តាច់មុខ នេះតែម្តង ។ប្រភពពីសមត្ថកិច្ចកងរាជអាវុធបានបន្តថា ជាក់ស្តែងណាស់បើមើលតាមទ្រង់ទ្រាយរូបភាពបទល្មើស គឺឃើញថា មានទ្រង់ ទ្រាយធំណាស់ ហើយមនុស្សធម្មតា គឺមិនអាចធ្វើសកម្មភាពមហាវិនាសកម្មយ៉ាងធំចឹងបាននោះទេ ហើយកន្លងមកច្រកអូរ សេដ្ឋីទឹកដីខ្មែរ ជាប់ព្រំទឹកដីវៀតណាម គេហៅថា ហ្វាសៅហ្វាតាំ គឺមិនធ្លាប់មានសមត្ថកិច្ចជំនាញណាមួយអើពើ និងបង្ក្រាប នោះឡើយ ដែលកំពុងក្លាយជាមន្ទិលសង្ស័យថា អាចនឹងមានបុគ្គលអ្នកធំណាមួយនៅពីក្រោយខ្នងមិនខាន ទើបទីតាំង មួយនេះ ក្លាយជាសមរភូមិបទល្មើសព្រៃឈើ បានយ៉ាងសុខរលូន រាប់ឆ្នាំយ៉ាងចឹងនោះ ។សម្រាប់ការមិនព្រមឆ្លើយបញ្ជាក់របស់មនុស្ស៤នាក់ អំពីឈ្មោះមេឈ្មួញធំ ដែលជាអ្នកចាំទទួលទិញ ផលបទល្មើសផ្តាច់មុខ ក្នុងឃុំញ៉ាង នេះ ទោះជាយ៉ាងណាកម្លាំងកងរាជអាវុធហត្ថ និងព្យាយាមខិតខំបំពេញភារៈកិច្ចបន្តស្រាវជ្រាវឲ្យអស់ពីលទ្ធភាព ដើម្បីបង្ហាញជូនមហាជនឲ្យបានឃើញថា ទោះបីជាមានផលលំបាកយ៉ាងណា កម្លាំងកងរាជអាវុធហត្ថ និងបន្តការងារឲ្យបានជោគជ័យ ស្របតាមសេចក្តីទុកចិត្តរបស់ថ្នាក់ដឹកនាំ ដែលបង្កើតគណៈកម្មការជាតិ ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ នេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា