ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
យ៉ាងហោចណាស់ ក្មេងប្រុសស្រីចំនួន៣នាក់ បានលុងទឹកស្លាប់ខណៈម្តាយឪពុករវល់ទៅធ្វើចំការ
Tue,04 February 2020 (Time 09:26 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 565នាក់)

យ៉ាងហោចណាស់ក្មេងប្រុសស្រីចំនួន៣នាក់ បានលុងទឹកស្លាប់ ខណៈម្តាយឪពុកក្មេងរងគ្រោះរវល់ទៅធ្វើចំការនៅឆ្ងាយពីផ្ទះ
ហេតុការណ៌ដ៏គួរឲ្យសោកសង្រេងមួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១ នឹង៣០នាទី រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្តខេត្ត ព្រះវិហារ ។

បើតាមសេចក្តីរាយការណ៌របស់លោកអធិកាស្រុកជាំក្សាន្ត បានឲ្យដឹងថា ហេតុដែលបណ្តាលឲ្យមានករណីនេះបានកើតឡើង នោះ ដោយឪពុកម្តាយក្មេងរងគ្រោះរវល់ទៅធ្វើចំការនៅឆ្ងាយពីផ្ទះ ហើយទុកកុមារដែលជាជនរងគ្រោះនៅចាំផ្ទះ តែចៃដន្យ កុមារដែលជាជនរងគ្រោះទាំង៣នាក់ ក៏បានចុះមុជទឹកនៅក្នុងស្រះមុខផ្ទះជនរងគ្រោះ តែដោយអកុសល់ក៏បានលុងទឹកស្លាប់ ទាំង៣នាក់តែម្តងទៅ ។

បើតាមសាក្សីដែលជាអ្នកជិតខាង បានឲ្យដឹងថា ក្រោយកើតហេតុ គេបានឃើញមានធុងទឹកនៅនឹងមាត់ស្រះ ហើយបាត់ កុមារដែលជាជនរងគ្រោះ ក៏កើតសង្ស័យរួចក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ទើបអ្នកជិតខាងក៏បានជួយចុះរាវក្នុងទឹក ស្រះក៏ប្រទះឃើញសាកសពកុមាររងគ្រោះទាំង៣នាក់ក្នុងស្រះទឹកខាងលើជាបន្តរបន្ទាប់ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកជាំក្សាន្តបានឲ្យដឹងថា កុមារជនរងគ្រោះទាំង៣នាក់ខាងលើ រួមមានទី១ ឈ្មោះ នៅ វ៉ាន់ ភេទប្រុស អាយុ0៨ឆ្នាំ ទី២ឈ្មោះ នៅ ចេកសាន ភេទប្រុស អាយុ0៦ឆ្នាំ ត្រូវជាប្អូន និងទី៣ឈ្មោះ ឆាង ស្រីកា អាយុ១០ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ។

កុមារដែលជនរងគ្រោះទាំង៣នាក់ខាងលើ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ ក្រោយកើតហេតុ មន្ត្រីអធិកាស្រុកបាន ចុះដល់កន្លែងកើតហេតុ នឹងធ្វើកោសល្យវិច្ច័យ ដោយពិនិត្យឃើញថាកុមារជនរងគ្រោះទាំង៣នាក់ខាងលើប្រាកដពិតជាស្លាប់ ដោយសារតែករណីលុងទឹកពិតប្រាកដមែន រួចក៏បានប្រគល់សាកសពកុមាររងគ្រោះឲ្យឪពុកម្តាយ យកធ្វើបុណ្យតាមប្រពៃ ណី រៀងៗខ្លួន ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
163 នាក់
ម្សិលមិញ :
162 នាក់
សប្តាហ៍នេះ :
1035 នាក់
ខែនេះ :
3315 នាក់
3 ខែនេះ :
11363 នាក់
សរុប :
487838 នាក់