ថ្មីៗនេះមានការលេចឮបែកធ្លាយពីទីតាំងសង្វៀនជល់មាន និងលេងអាប៉ោងខុសច្បាប់ ថាមានមេការកាងល្បែង មួយរូបបានអួតថា ចង់អ្នកព័ត៌មានផ្សាយប៉ុន្មានកាឆេ ក៏ដោយក៏ពួកគេអត់ខ្វល់នោះដែរ ព្រោះពួកគេបានត្រូវរ៉ូវជាមួយអាជ្ញាធរថ្នាក់ស្រុក និងអាជ្ញាធរថ្នាក់ខេត្តព្រៃវែង រួចរាល់អស់ហើយ យ៉ាងច្រើនណាស់បើព័ត៌មានផ្សាយ ច្រើនពេក ពួកគេគ្រាន់ប្តូរទីតាំងកន្លែងលេងទៅ វាចប់បាត់ទៅហើយ ខ្វល់ធ្វើអី ។ ស្របពេលទៅនឹងការអួត និងបោះសម្តីពីមេការរូបនោះ ប្រភពបានប្រាប់ឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ និង លេងអាប៉ោងខុសច្បាប់នេះ នៅរៀងរាល់ថ្ងៃនេះ គឺមានមនុស្សចូលលេងឲ្យភ្លូកទឹកភ្លូកដីខ្លាំងណាស់ គេមិនធ្លាប់ ឃើញអស់លោកសមត្ថកិច្ចមូលដ្ឋានអើពើនោះឡើយ ។ប្រភពបែកធ្លាយពីទីតាំងសង្វៀនជល់មាន់នេះបានឲ្យដឹងថា មេការល្បែងខុសច្បាប់នេះ បានចាត់ចែងស្រោមសំ បុត្រជូនមន្ត្រីជាន់ខ្ពស់ក្នុងស្នងការខេត្តព្រៃវែងមួយរូប ទើបពួកគេអាចដំណើការលេងបានយ៉ាងម៉ាសេរីបែបនឹងហើយមួយវិញទៀត ក្រុមអ្នកញៀនល្បែងទាំងអស់ក៏ល្បីផងដែរ មានបុគ្គលអ្នកសារព័ត៌មានមួយចំនួនក៏នៅក្នុង ការសម្របសម្រួលឲ្យទីតាំងសង្វៀនជល់មាន់នេះ បានដំណើការយ៉ាងលូនផងដែរ ។ទីតាំងល្បែងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំខាងលើ ត្រូវបានគេដឹងថា នៅខាងក្រោយអាស្រមលោកយាយស្គរធំ ដែលស្ថិតនៅភូមិកំពង់ឬស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ហើយជារៀងរាល់ថ្ងៃមានការដឹកជញ្ជូន មាន់យ៉ាងអាណាធិបតេយ្យ ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចអាជ្ញាធរដែលពាក់ព័ន្ធមួយណាហ៊ានយកភ្នែក មើលទេ ដែលក្លាយជាមន្ទិលសង្ស័យថា តើអាចមានមន្ត្រីនគរបាលជាន់ខ្ពស់ក្នុងស្នងការ ដូចទៅនឹងពាក្យល្បីនៅក្នុងសង្វៀនពិតមែនដែរឬយ៉ាងណា ។ទោះជាយ៉ាងណា ព័ត៌មាននេះ នៅត្រឹមតែជាព័ត៌មានបឋមប្រភពស្នើសុំឲ្យអង្គភាពព័ត៌មាន ផ្សាយចែករំលែកជូន ថ្នា់ដឹកនាំជ្រាប ក្នុងគោលបំណងកែលំអរសង្គម ប្រសិនបើសាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មាន ខាងលើនេះ មិនសុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនងការិយា់័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា