ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ឈើប្រណិតខុសច្បាប់ចំនួន៦៣ដុំ សង្ងំក្លាក់ខ្លួនក្នុងទឹករាប់ឆ្នាំ ក្បែរស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ គេ សង្ស័យថា លោក ប៉ាល់ សុខកែវ នាយសង្កាត់ ដឹងហើយសង្ងំធ្វើមិនដឹង លុះកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាប ទើប រូបលោកអះអាងថា ជាឈើចាស់ៗ
Sat,14 March 2020 (Time 09:06 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 547នាក់)

ទោះជាយ៉ាងណា សម្រាប់ការងាររបស់មន្ត្រីរដ្ឋបាលព្រៃឈើនៅពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាច្រើននិយាយ គ្រប់ៗមាត់ថា គឺហាក់បីដូចជាបទចម្រៀង អាជ័យធ្លាក់ទឹកហៃអើៗ ច្រៀងមិនចេះឈប់ទៅហើយ យ៉ាងណាមិញ ឈើចំនួន៦៣ដុំ ត្រូវបានសង្ងំលាក់ខ្លួនននៀលដេកក្នុងទឹករាប់ឆ្នាំ ក្បែរទៅនឹងទីស្នាក់ការរបស់សង្កាត់រដ្ឋបាលព្រៃ ឈើសណ្តាន់ បានយ៉ាងសុខសាន្តខ្លាំងណាស់ លុះបែកការធ្លាយដល់កម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស សហការ ជាមួយកងរាជអាវុធហត្ថខេត្តក្រចេះ ចុះបង្ក្រាប ទើបបែកធ្លាយថា មន្ត្រីរដ្ឋបាលព្រៃឈើបានដឹងថាទីតាំងនេះលាក់ ឈើយូរហើយ តែព្រោះជាឈើចាស់ទើបខ្លួនមិនចាត់ការ ដោយឡែកតែខាងកងរាជអាវុធហត្ថបានយកកាំបិត កាប់ចាំងមើល គឺឃើញថា សាច់ឈើនៅល្អ ទើបសង្ងំដេកក្នុងទឹករយៈពេលខ្លីប៉ុណ្ណោះនោះទេ ។

សេចក្តីរាយការណ៌មួយបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមអ្នកសារព័ត៌មាន បានប្រទះឃើញមានឈើជាច្រើនដុំសង្ងំនៅក្នុងទឹក ដែលស្ថិតនៅក្នុងភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្ត
ក្រចេះ ដែលឃ្លាតឆ្ងាយពីទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ត្រឹមតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ។

ក្រោយដែលក្រុមអ្នកសារព័ត៌មានបានប្រទះឃើញកំណាត់ឈើទាំងអស់នោះហើយ ក៏បានរាយការណ៌ជូនទៅ
រូបលោកឧត្តមសេនីយ៌ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ប៉ុន្តែខលចូលជាច្រើនលើក មិនមានអ្នកទទួល ទើបសម្រេចចិត្តខលទៅរូបលោកឧត្តមសេនីយ៌ឯក នួន សារី កងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយរូបលោកឧត្តមសេនីយ៌ឯក ក៏បានបញ្ជាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជ អាវុធហត្ថខេត្តក្រចេះ បានចុះប្រមូលឈើដែលសង្ងំនៅក្នុងទឹកនោះ ព្រមទាំងមានការចូលរួមពីមន្ត្រីសង្កាត់រដ្ឋ បាលព្រៃឈើសណ្តាន់ ផងដែរ ។

ជាលទ្ធផល កំណាត់ឈើទាំងអស់គឺមានចំនួន៦៣ដុំ មានមុខកាត់ចាប់មុខ៣០ រហូតដល់មុខ៥០ ប៉ុន្តែនៅមិន ទាន់អាចកំណត់បានថា ចំនួនឈើទាំងអស់នោះមានចំនួនប៉ុន្មានម៉ែត្រគូបឲ្យបាននៅឡើយទេ ព្រោះថា ពេល វេលាកាន់តែយប់ទៅហើយ ។

សម្រាប់ការចុះប្រមូលឈើទាំងអស់នោះផងដែរ ខាងមន្ត្រីរដ្ឋបាលព្រៃឈើបានលើកឡើងថា ឈើទាំងនេះ គឺរូប
លោកទាំងអស់បានដឹងយូរហើយ ប៉ុន្តែជាឈើចាស់ពុកផុយ ទើបរូបលោកទាំងអស់មិនចាត់ការប្រមូលយកទៅ
រក្សាទុកនៅស្នាក់ ប៉ុន្តែសម្រាប់កងរាជអាវុធហត្ថវិញ បានយកកាំបិតកាប់ចាំងមើល គឺឃើញថា ឈើទាំងអស់ នោះនៅល្អណាស់ សាច់ឈើគឺរឹងល្អ បើគិតពីគុណភាព ឈើនេះ អាចនឹងត្រូវក្រុមឈ្មួញលាក់ទុករយៈពេលខ្លី មិនដូចជាការលើកឡើងដោះសារ របស់មន្ត្រីរដ្ឋបាលព្រៃឈើនោះឡើយ ។

ក្រោយពេលដែលប្រមូលបានហើយ វត្ថុតាងឈើទាំងអស់ កងរាជអាវុធហត្ថសម្រេចប្រគល់ជូនទៅមន្ត្រីរដ្ឋបាល
ព្រៃឈើរក្សាទុក ។

ប្រជាពលរដ្ឋដែលបានដឹងឮរឿងហេតុទាំងអស់នេះ បានលើកឡើងថា ចប់ហើយមន្ត្រីរដ្ឋបាលព្រៃឈើសម័យ ទំនើបនេះ បើតែយ៉ាងនឹង តើបង្កើតច្បាប់ ស្តីពី រដ្ឋបាលព្រៃឈើ ធ្វើអី បើបង្កើតច្បាប់មកហើយចាប់តែពលរដ្ឋ អ្នកក្រដាក់គុក ចុះមន្ត្រីរដ្ឋបាលព្រៃឈើ ដឹងហើយថា មានបទល្មើស ប៉ុន្តែមិនអនុវត្តន៌ច្បាប់ ចេតនាជួយឲ្យមាន សកម្មភាពបទល្មើសដោយប្រយ៉ោលនោះ តើមាត្រដែលចែងក្នុងច្បាប់នេះផងដែរនោះ មិនមានប្រសិទ្ធិភាពច្បាប់ អីសោះចឹង ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
619 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2227 នាក់
ខែនេះ :
6792 នាក់
3 ខែនេះ :
16848 នាក់
សរុប :
522580 នាក់