ចឹងបានតែគេថា ល្បែងតែងផ្សងទៅលើសំណាង មានពេលហេង មានពេលស៊យ ហើយបើហេងវិញនោះ គឺការ ឈ្នះល្បែងបានលុយញាត់ហោប៉ៅផឹកស៊ីស្រីញីអូនបង ត្រសងគ្នាអង្រុនជើងតាមតុ ឬក៏តាមខារាអូខេ ដោយ ឡែកតែអារឿងស៊យវិញនោះ គឺថាមានដល់ទៅពីរបែបឯណោះ គឺទី១ ការភ្នាល់ចាញ់អស់លុយពីខ្លួន ហើយទី ២វិញ គឺត្រូវសមត្ថកិច្ចកម្លាំងនគរបាលចុះបង្ក្រាប គឺត្រូវអស់ព្រលឹងពីខ្លួនរត់បាតជើងឲ្យសព្រាត ដូចកណ្តុរឃើញ ឆ្មាយ៉ាងអញ្ចឹង ។ យ៉ាងណាមិញ ក្រុមអ្នកញៀនទៅនិងល្បែងភ្នាល់ចាក់លុយស៊ីសងជល់មាន់ និងលេងអាប៉ោង ខុសច្បាប់ ដែលត្រូវបានសមត្ថកិច្ចនគរបាលស្រុកចិត្របុរី ធ្វើការបង្ក្រាបនេះតែម្តង គឺត្រូវគេនិយាយថា រត់ឲ្យហុយដីសំពោង ល្អមើលខ្លាំងណាស់ ។មានសេចក្តីរាយការណ៌ បានប្រាប់ឲ្យអង្គភាពព័ត៌មានយើងដឹងថា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២០ ម្សិលមិញនេះ ទីតាំងសង្វៀនជល់មាន់ និងលេងអាប៉ោងខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចដើមស្វាយ ក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានកម្លាំងអធិការនគរបាលស្រុកចិត្របុរី បានធ្វើការឆ្មក់ បង្ក្រាប ។នៅក្នុងសកម្មភាពបង្ក្រាបក្រុមអ្នកញៀនល្បែងទាំងអស់នេះ គេបានឃើញក្រុមអ្នកលេងទាំងអស់ បានរត់ចែក ជើងគ្នាឲ្យសព្រាតកាត់ព្រៃហុយដីឲ្យសំពោង មើលទៅគួរឲ្យល្អមើលខ្លាំងណាស់ ដោយម្នាក់ៗរត់យកតែរួចខ្លួន បើ ទោះ ជាមានសម្ភារៈអ្វីនៅសល់ក្នុងទីតាំងសង្វៀន ក៏ពួកគាត់ភ្លេចអស់ អត់ខ្វល់អ្វីសោះតែម្តង ។ជាលទ្ធផលបឋមក្រោយពេលដែលកម្លាំងអធិការនគរបាលបង្ក្រាប គឺប្រមូលបានវត្ថុតាងមួយចំនួន ក្នុងនោះដូច ជាមាន់ ងាប់ និងស៊ុំជល់មាន់ ព្រមទាំងម៉ូតូប្រមាណ១០គ្រឿង ហើយសម្ភារៈព្រមទាំងវត្ថុតាងទាំងអស់នោះ គឺបាន យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី រង់ចាំសាម៉ីខ្លួនម្ចាស់ម៉ូតូ ចូលខ្លួនដោះស្រាយ ។ នេះគឺជាយុទ្ធនាការមួយរបស់អធិការស្រុកចិត្របុរី ដែលស្វាគមន៌យ៉ាងរាក់ទាក់ ចំពោះអ្នកលេងល្បែងខុសច្បាប់ ដែលធ្វើឲ្យពួកគាត់បានស្គាល់អំពីចំណាត់ការរបស់សមត្ថកិច្ចអនុវត្តន៌ខ្លះៗផង កុំឲ្យចេះតែហ៊ានខ្លាំងពេក ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា