មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងរាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ បានបន្តចុះត្រួតពិនិត្យនៅតាមឱសថស្ថាននានា នៅក្បែរផ្សារអូឡាំពិក ដោយក្នុងប្រតិបត្តិ ការនោះ បានរឹបអូសអាកុលក្លែងក្លាយជាច្រើនលីត្រ ពីឱសថស្ថានមួយកន្លែង ខណៈកំពុងដាក់លក់នោះ។លោកគង់ វុទ្ធី បានឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថា មានឱសថស្ថានមួយចំនួនបានលក់អាកុលក្លែងក្លាយ ហើយក្រុមការងាររបស់លោកបានធ្វើការឆែកឆេរ និងត្រួតពិនិត្យនៅបណ្តាឱសថស្ថានជាច្រើនកន្លែងនៅម្តុំផ្សារអូឡាំពិកនេះ ដោយប្រតិបត្តិការ នេះមានម្ចាស់ឱសថខ្លះបានសហការជាមួយក្រុមការងាររបស់លោក ហើយម្ចាស់ឱសថខ្លះមិនបានធ្វើកិច្ចសហការនោះទេ ។ទាក់ទងនឹងប្រតិបត្តិការចុះត្រួតពិនិត្យនេះដែរ លោក គង់ វុទ្ធី បានឲ្យដឹងទៀតថា ក្រុមការងាររបស់លោកនឹងបន្តចុះត្រួតពិនិត្យ តាមឱសថស្ថានផ្សេងទៀតទាំងនៅក្នុងរាជធានី និងតាមបណ្តាខេត្តមួយនានានៅក្នុងប្រទេស ខណៈមានម្ចាស់ឱសថ ឬអាជីវករខ្លះ ឆ្លៀតឱកាស និយមបានដាក់លក់នូវអាកុល និងជែលលាងដៃក្លែងក្លាយ និងគ្មានប្រភពផលិតច្បាស់លាស់ ដើម្បីយកចំណេញច្រើន ដោយមិនគិតផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ព្រោះតែសម្លឹងឃើញការភ័យខ្លាចការរីករាលដាលនូវមេរោគខូវិត១៩ របស់ពលរដ្ឋកម្ពុជាយើង ។ទោះជាយ៉ាងណាក្តី លោក គង់ វុទ្ធី ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីទិញរបស់របរជាពិសេសអាកុល និងជែលលាងដៃ ឲ្យមានស្លាក់សញ្ញាសម្គាល់ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ដើម្បីជៀសវាងរបស់ក្លែងក្លាយ និងគ្មានគុណភាព ដែលជាហានីភ័យបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរបស់យើង នៅ ពេលប្រើប្រាស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា