ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ក្រោយជូនដំណឹងត្រឹមតែប៉ុន្មានម៉ោង អាជ្ញាធរខេត្តចាន់បូរី ប្រទេសថៃ សម្រេចបិទច្រកទ្វារចំនួន០៤ បាត់
Sat,21 March 2020 (Time 09:08 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 555នាក់)

បន្ទាប់ពីគេបានដឹងថា ភាគីថៃជូនដំណឹងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ថាខ្លួននឹងបិទច្រកទ្វារអន្តរជាតិ ស្ថិតនៅក្នុងឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ប្រទេសថៃ ជាប់នឹងភូមិផ្សារ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅរួចមក ហើយនៅទីបំផុតនៅវេលាម៉ោង ០៦និង០០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នេះ សមត្ថកិច្ចថៃ បានធ្វើការបិទច្រកទ្វារព្រំដែន ជាស្ថាពរមែន ។

បើតាមសេចក្តីរាយការណ៌ពីច្រកទ្វារព្រំដែនអន្តរជាតិព្រំ បានឲ្យដឹងថា សមត្ថកិច្ចថៃ បានធ្វើការបិទច្រកជាស្ថាពរ ចាប់ពីវេលាម៉ោង ០៦និង០០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០តទៅ ដោយឲ្យធ្វើចរាចរណ៍ទាំងមនុស្ស គ្រប់មធ្យោបាយផ្សេងៗ ការដឹកទំនិញចេញ និងចូលគ្រប់ប្រភេទ ត្រូវបានផ្អាកទាំងស្រុង ។

យោងតាមលិខិតជូនដំណឹងរបស់ភាគីថៃ ដែលចុះហត្ថលេខា ដោយអភិបាលខេត្តចាន់បូរី បានបញ្ជាក់ថា ស្ថានភាពវីរុសឆ្លងកូរ៉ូណា ឬ Covid 19 ជារោគរាលដាលយ៉ាងកាចសាហាវ តាមការប្រកាសរបស់ក្រសួងសុខាភិបាល ថៃ បានធ្វើឲ្យអ្នកឆ្លងជំងឺ មានការកើនឡើងយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ ជាហេតុធ្វើឲ្យអាជ្ញាធរថៃ រិត
បន្តឹង ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺ Covid 19 ចូលក្នុងប្រទេសថៃផងដែរនោះ ចាំបាច់បិទច្រកទ្វារ ដើម្បីទប់ស្កាត់មេរោគ ទើបខេត្តចាន់បូរី សម្រេចបិទច្រកចំនួន៤ គឺច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ច្រករបៀងបឹងឆ្នាំង ច្រកអូរអន្លក់ ស្រុកកំរៀង និងច្រករបៀងកាប៊ីន (អូររំដួល) ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយការបិទនេះមិនមានថ្ងៃកំណត់ បើកដំណើរការវិញនៅឡើយទេ ។

ការសម្រេចចិត្តបិទច្រកទ្វាររបស់សមត្ថកិច្ចថៃនេះ ក្នុងដំណើរការអញ្ជើញចុះត្រួតពិនិត្យ ការបិទច្រកទ្វារព្រំដែនអន្តរជាតិព្រំ ផងដែរនោះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើដល់កងកម្លាំង មន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក និងមន្ត្រីមានសមត្ថកិច្ច ដែលឈរជើង នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តន៌ឲ្យបានម៉ឺងម៉ាត់ ស្របតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្ត ពាក់ព័ន្ធនឹងការបិទច្រក មិនឲ្យធ្វើដំណើរចេញ ចូល ឆ្លងកាត់ព្រំដែន រវាងប្រជាពលរដ្ឋ ប្រទេសទាំងពីរ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការរួមគ្នា ពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមវិធានការការពារ ដែលក្រសួងសុខាភិបាលណែនាំ រហូតដល់ស្ថានភាព នៃជំងឺកូវីដ-១៩ មានភាពធូរស្រាល ទើបអាជ្ញាធរបើកច្រកឲ្យដំណើរធម្មតាវិញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
613 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2221 នាក់
ខែនេះ :
6786 នាក់
3 ខែនេះ :
16842 នាក់
សរុប :
522574 នាក់