ក្រុមគ្រូពេទ្យ៧នាក់របស់ប្រទេសចិនបានមកដល់ប្រទេសកម្ពុជាយើងហើយ បន្ទាប់ពីពួកគេជោគជ័យនៅក្នុងការ ព្យាបាលអ្នកជំងឺកូវីដ១៩ នៅប្រទេសទេសចិន
ព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យ៧នាក់របស់ប្រទេសចិន បានមកដល់ប្រទេសកម្ពុជាយើង
ហើយ បន្ទាប់ពីពួកគេបានទទួលជោគជ័យនៅក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសទេសចិន ហើយ ពេលនេះរដ្ឋាភិបាលប្រទេសចិន បានសម្រេចបញ្ជូនគ្រូពេទ្យនោះ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់ បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹង ជំងឺកូវីត១៩ ទៀត ផង ។
សម្រាប់ប្រទេសកម្ពុជាយើងវិញ បើគិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនា ២០២០ ម្សិលមិញនេះ កម្ពុជាបាន រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈ ដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីយកពួកគាត់មកព្យា បាល ។
ក្នុងនោះបើទោះជាវីរុសកូវីដ១៩នេះ កំពុងបានសាយភាយរាតត្បាតទូទៅពិភពលោកក៏ដោយក្តីនោះ ប៉ុន្តែសម្រាប់
កម្ពុជា គេបានឃើញរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថា ប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដ យ៉ាងហ្មត់ចត់ផងដែរ ៕