ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
លោក គឹម សោភ័ណ្ឌ អះអាងថា លោកអាចចំណាយដីកម្មសិទ្ធិរបស់លោកឲ្យរូបលោក អេង សុខហេង ធ្វើផ្លូវ អាជីវកម្មពុះឡូតិ៍ខ្លួនបាន ប៉ុន្តែត្រូវបរិច្ចាកថវិកាថ្លៃកសាងផ្លូវខ្លះៗ ដើម្បីយកទៅប្រើជាប្រយោជន៌ពលរដ្ឋ
Fri,27 March 2020 (Time 06:21 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 690នាក់)

លោក គឹម សោភ័ណ្ឌ កន្លងមករូបលោកអះអាងថា ជាជនរងគ្រោះដោយសារបណ្តាញសារព័ត៌មានជាច្រើនបាន
ធ្វើការផ្សព្វផ្សាយថា រូបលោកបិទផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋនោះ ជាក់ស្តែងកាលពីថ្ងៃទី២៦ មីនា ឆ្នាំ ២០២០ ម្សិលមិញនេះ លោក គឹម សោភ័ណ្ឌ បានបង្ហាញអំពីទីតាំងទំនាស់ដីរបស់លោកផ្ទាល់ជាមួយរូបលោក អេង សុខហេង ដែលជាដើមចម នៃការដែលប្រព័ន្ធសារព័ត៌មាន ផ្សព្វផ្សាយខុសពីការពិត ។

លោកបានអះអាងថា រូបលោកមិនបានបិទផ្លូវម្តងណាដូចទៅនឹងការផ្សាយចោទប្រកាន់នោះទេ អ្វីដែលជាដើម ហេតុ គឺក្រុមបុគ្គលពុករលួយមួយក្រុមបានទិញទំហុំ ពីរពាន់ប្រាំមួយរយហាសិបម៉ែត្រការ៉េ នៅពីក្រោយដីរបស់ លោក ដែលក្រុមនោះមានបំណងពុះដីឡូតិ៍លក់ដូចគ្នា ។

វាមិនសមហេតុផលសោះ ព្រោះតែបក្សពួកសែស្រឡាយអ្នកធំ ពួកគេបានទាមទាឲ្យរូបលោកពុះកាត់ដីកម្មសិទ្ធិ លោក ឲ្យគេធ្វើផ្លូវសម្រាប់ពុះដីឡូតិ៍របស់គេលក់ ព្រោះទីផ្សារពួករបស់ពួកគេចាំបាច់ត្រូវការផ្លូវ ចេញចូលជាចាំ បាច់ ។ ការទាមទារបស់បុគ្គលលោក អេង សុខហេង គឺមិនយុត្តិធម៌ទេសម្រាប់លោក ដោយរូបលោក គឹម សោ ភ័ណ្ឌ អះអាងថា បើដីខាងក្រោយដីរបស់លោកនេះ មានផ្ទះត្រឹមតែមួយខ្នង ឬក៏មានទិន្នផលកសិផលអ្វីបន្តិច ក៏ រូបលោកមិនថាដែរ តែនេះនិយាយឲ្យចំទៅ ដីនៅខាងក្រោយដីរបស់លោក គឹម សោភ័ណ្ឌ នោះ គេត្រៀមនឹងពុះ ឡូតិ័លក់ ថែមទាំងលេចឮថា អ្នកទិញគេបានចំណាយលុយរាប់លានដុល្លា សម្រាប់ទិញដីរបស់លោក អេង សុខ ហេង ទៀតផង ។

លោក គឹម សោភ័ណ្ឌ អះអាងថា រូបលោកយល់ព្រមឲ្យលោក អេង សុខហេង ធ្វើស្រែលើខ្នងរបស់លោក ប៉ុន្តែ សុំឲ្យលោក អេង សុខ ហេង ដកលុយចំណេញពីការលក់ដីរបស់ខ្លួននោះខ្ទង់ណាមួយ ដើម្បីចូលរួមចំណែក ឧបត្ថម្ភដល់អាជ្ញាធរមូលដ្ឋាន សម្រាប់ធ្វើផ្លូវ ធ្វើអណ្តូង ឬកសាងអ្វីមួយ ដែលជាប្រយោជន៌ពលរដ្ឋគឺគ្រប់គ្រាន់ ហើយ ចំណែករូបលោកវិញ រូបលោកមិនចង់បាននោះឡើយ គ្រាន់តែសុំឲ្យមានតម្លាភាព ក្នុងការដែលលោកចំ ណាយ លុយកសាងផ្លូវកន្លងមកជាប្រយោជន៌សង្គមផងនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
324 នាក់
ម្សិលមិញ :
349 នាក់
សប្តាហ៍នេះ :
1308 នាក់
ខែនេះ :
4252 នាក់
3 ខែនេះ :
16507 នាក់
សរុប :
548397 នាក់