យ៉ាហោចណាស់មានមនុស្សចំនួន០៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងករណីដែលចូលទៅកាប់រុករានទន្ទ្រានយកដីព្រៃខុសច្បាប់ កាលពីម្សិលមិញនេះ ។ នេះបើយោងតាមសេចក្តីរាយការណ៌ ដែលបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃ០៥ ខែ មីនា ២០២០ នេះ ។ព័ត៌មានច្បាស់ការណ៌បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ០៤ ខែមីនា ២០២០ កម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការចុះឡោមព័ទ្ធបង្រ្កាប ទីតាំងអារច្រៀកឈើ កាប់គាស់ និងរុករាន ទន្រ្ទានដី ព្រៃយកធ្វើជាកម្មសិទ្ធិបុគ្គលមួយកន្លែង ស្ថិតនៅចំណុចអូរផ្លាយ ក្នុងភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។នៅក្នុងប្រតិបត្តិការបង្រ្កាបនេះ ផងដែរ មន្រ្តីឧទ្យានុរក្សបានចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន០៩នាក់ ក្នុងនោះមាន ទី១ ឈ្មោះ អ៊ុង ឈុនលី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំ អូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ ។ ទី២ ឈ្មោះ ពៅ តូយ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មាន ទីលំនៅបច្ចុប្បន្នភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។ ទី៣ ឈ្មោះ អ៊ុង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ ជន ជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ ។ ទី៤ ឈ្មោះ អ៊ុង សុថា ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ ។ ទី៥ ឈ្មោះ ងឿន កាទេស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ក្រោល សញ្ជាតិខ្មែរ មានទីលំនៅបច្ចុ ប្បន្ន ភូមិ ស្រែជិៈ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។ ទី៦ ឈ្មោះ យ៉ុន ឡាពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។ ទី៧ ឈ្មោះ ហ៊ុង ស៊ាងហោ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ ។ ទី៨ ឈ្មោះ អ៊ុង សំអ៉ីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំ អូរឬស្សី ស្រុក ក្រចេះ ខេត្តក្រចេះ ។ ទី៩ ឈ្មោះ ហាន ជ័យ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិក្រោល សញ្ជាតិខ្មែរ មានទីលំនៅបច្ចុ ប្បន្ន ភូមិស្រែជិៈ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ។ នៅក្នុងការបង្ក្រាបនេះផងដែរ វត្ថុតាងដែលដកហូតបានជាក់ស្ដែងរួមមាន ១.ម៉ាស៉ីនរណាយន្ត ចំនួន០១គ្រឿង ២.ម៉ាស៉ីនខួងដី ចំនួន០១គ្រឿង ៣.ម៉ូទ័រ កាត់ឈើ ចំនួន០២គ្រឿង ៤.ម៉ូទ័រ ស្វានឈើ ចំនួន០២គ្រឿង ៥.ម៉ា ស៉ីនភ្លើង ចំនួន០១គ្រឿង ៦.កាំភ្លើង ស្នប់ ចំនួន០១គ្រឿង ៧.ម៉ូតូ ចំនួន០៣គ្រឿង ៨.ទូរស័ព្ទដៃ ចំនួន០៩គ្រឿង ។បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ និងវត្ថុតាងបាននាំយកមករក្សាទុកបណ្ដោះអាសន្ននៅមន្ទីរបរិស្ថានមណ្ឌលគិរី ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។សម្រាប់ព័ត៌មាននេះ ផងដែរ អង្គភាពព័ត៌មានយើង នឹងយកអំពីចំណាត់ការរបស់ស្ថាប័នថ្នាក់ដឹកនាំ ផ្សាយជូនមហាជនជ្រាប នៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា