ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
បែកធ្លាយជម្រកសត្វព្រៃបឹងពែរត្រូវគេឈូសឆាយស្ទើររលាយហើយ ជ្រកក្រោមល្លេះថា ជាដីក្រុមហ៊ុនសុវណ្ណភូមិ មេនិងក្រុមហ៊ុន អានម៉ារ៉ាឌី គេនៅមិនទាន់ឃើញអាជ្ញាធរថ្នាក់ខេត្តព្រះវិហារ ប្រតិកម្មនៅឡើយទេ
Sat,07 March 2020 (Time 12:07 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 507នាក់)

អស់រយៈពេលប៉ុន្មានថ្ងៃ ក្នុងដើមខែមីនា ឆ្នាំ ២០២០នេះ គេបានឃើញបែកធ្លាយឲ្យហុយសំពោងរអូមរអាមពាស
ពេញបណ្តាញព័ត៌មានសង្គម រំលេចរូបភាព ជាមួយនិងការរាយការ ត្រូវបានចែករំលែកជាបន្តបន្ទាប់អំពីសកម្ម ភាពការប្រព្រឹត្តសហការគ្នាជាប្រព័ន្ធនាំគ្រឿងចក្រចំនួន០៣គ្រឿង ទៅឈូសកំទេចព្រៃជម្រកបឹងពែរស្ទើរតែក្លាយ ទៅជាវាល រហោឋានទៅហើយនោះ ប៉ុន្តែអស់រយៈពេលប៉ុន្មានថ្ងៃនេះ គេនៅមិនទាន់ឃើញមានចំណាត់ការប្រតិ កម្ម ពីអាជ្ញាធរថ្នាក់ខេត្តព្រះវិហារ នៅឡើយទេ ។

ប្រភពរាយការណ៌មួយបានឲ្យដឹងថា ដែនជម្រកសត្វព្រៃបឹងពែរមួយកន្លែង ជាដីព្រៃក្នុងសហគមន៍ រំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ កំពុងត្រូវបានគេឈូសឆាយបំផ្លាញស្ទើរតែទាំងស្រុង ក្រោមលេសជាដីក្រុមហ៊ុនសុវណ្ណ ភូមិ ។ ក្នុងនោះដែរ ក៏លេចឮថា មន្រ្តីបរិស្ថានអភិរក្សជម្រកសត្វព្រៃបឹងពែរ តែងឆ្លើយដោះសារថា ការដែលដីទី តាំងនេះអាចឈូសឆាយទៅបាននោះ ព្រោះដីស្ថិតនៅក្នុងដែនជម្រកសត្វព្រៃបឹងពែ គឺនៅក្នុងដែនសមត្ថកិច្ច គ្រប់ គ្រងរបស់ មន្ត្រីរដ្ឋបាលព្រៃឈើ ។

ដោយឡែកតាមក្រុមអ្នកព័ត៌មានទទួល បានលើកឡោះងថា លោក សុំ ស៊ីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើ បានអះ អាងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២០កន្លងទៅនេះថា ការឈូសឆាយដីដែនជម្រកសត្វព្រៃ បឹងពែរ គឺស្ថិត១នៅក្រោមការគ្រប់គ្រងរបស់មន្ត្រីបរិស្ថានទេ មិនមែនជាដែនសមត្ថកិច្ចរបស់លោកនោះឡើយ ។

ដោយឡែកតំណាងក្រុមហ៊ុន សុវណ្ណភូមិ ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន អានម៉ារ៉ាឌី គឺលោក យាន ជាមេការធំ អង្គភាពព័ត៌មានយើង មិនអាចទំនាក់ទំនងសុំការបំភ្លឺបាននោះទេ ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ ប្រភពបានលើកឡើងថា ក្រោយពេលសមត្ថកិច្ចមន្ត្រីបរិស្ថាន និងសមត្រកិច្ច មន្ត្រីរដ្ឋព្រៃឈើ ត្រួតពិនិត្យរួចជាលទ្ធផលនៃការឈូសឆាយ គឺឃើញថា ដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែរនេះ គឺពុំមានឯកសារតម្កល់អ្វីទាំងអស់ ទើបធ្វើឲ្យមានការងឿងឆ្ងល់ថាពីក្រុមសមត្ថកិច្ច ថាក្រុមហ៊ុន សុវណ្ណភូមិ ដែល ជាក្រុមហ៊ុនមួយល្បីឈ្មោះ បែរជាធ្វើការឈូសឆាយដីព្រៃ ដោយគ្មានឯកសារអ្វីតំកល់ទុកឲ្យអាជ្ញាធរ ឬក៏ស្ថាប័ន ជំនាញទាំងអស់ ក្លាយការមន្ទិលសង្ស័យថា អាចនឹងមានក្រុមជនខិលខូចលួចក្លែងបន្លំយកឈ្មោះក្រុមហ៊ុន សុវណ្ណ ភូមិ មកប្រើ ដើម្បីឈូសឆាយដីព្រៃដោយគ្មានខុសច្បាប់ ឬយ៉ាងណា ក៏មិនដឹង ។

ក្រោយពេលដែលបណ្តាញសង្គមព័ត៌មានកាន់តែចែករំលែកគ្នាជាបន្តបន្ទាប់ មហាជនជាច្រើនបានលើកឡើងថា លោក ប្រាក់ សុវណ្ណ ក្នុងនាមជាអាជ្ញាធរដែនដីថ្នាក់ខេត្តព្រះវិហារ គួរតែមានប្រតិកម្មអើពើខ្លះផង មិនគួរណានៅ រក្សាភាពស្ងៀមស្ងាត់យ៉ាងចឹងនោះទេ ព្រោះការស្ពឹកស្រពន់របស់លោកអភិបាលខេត្តរូបនេះ គឺជាមន្ទិលឲ្យពល រដ្ឋងឿងឆ្ងល់កាន់តែខ្លាំងឡើងៗថា តើមាន់ពងលើស្រូវ អាចចឹកស្រូវខ្លះហើយឬ បានជាស្ងៀមស្ងាត់ចម្លែកម៉្លេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
549 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2157 នាក់
ខែនេះ :
6722 នាក់
3 ខែនេះ :
16778 នាក់
សរុប :
522510 នាក់