ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
មហាជន នាំគ្នាហួសចិត្ត ករណីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឆ្វេសប្រហេសបណ្តែតបណ្តោយឲ្យបុរសជាឪពុក រំលោភក្មេងស្រីបង្កើតរបស់ខ្លួន វ័យអនីតិជន១៤ឆ្នាំ ចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃំាងប៉ុស្តិ៍ បានយ៉ាងងាយៗម៉្លេះ
Tue,14 April 2020 (Time 09:17 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 1231នាក់)

រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយពេលជនសង្ស័យម្នាក់ ដែលបានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនបានសម្រេច ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយនោះ នៅទីបំផុតជនសង្ស័យខាងលើ បានសម្រេចចិត្ត ចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំង របស់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ យ៉ាងចម្លែក បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ ហើយមហាជនជាច្រើនកំពុងបាននាំគ្នាចាប់អារម្មណ៌យ៉ាងខ្លាំងផងដែរ ។

គួររំលឹកថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ធ្វើការឃាត់ខ្លួននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ តាមពាក្យបណ្តឹងរបស់ប្រធានអង្គការស្គុត ដែលកូនស្រីបង្កើតរបស់ជនសង្ស័យបានរៀបរាប់ប្រាប់បុគ្គលិករបស់អង្គការស្គុតថា ឪពុករបស់ខ្លួន បានចាប់រំលោភនាងបានសម្រេច២ដង រួចមកហើយ ។

ក្រោយពេលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរតាមចម្លើយហើយនោះ ឪពុកតិរិច្ឆានខាងលើបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់ខ្លួនពិតប្រាកដមែន ។

បន្ទាប់ពីជនសង្ស័យបានសារភាពចម្លើយរួចរាល់ហើយ សមត្ថកិច្ចក៏បានកសាងសុំនុំរឿងចាត់ការតាមនិតិវិធី ដោយ ឆ្វេសប្រហែសទុកជនសង្ស័យនៅទីកន្លែងឃុំឃាំង ហើយប្រហែលដោយសារជនសង្ស័យមានការខ្មាស់អៀននិងទង្វើរ របស់ខ្លួន ដែលធ្វើមកលើកូនស្រីបង្កើតរបស់ខ្លួនហើយក៏មិនដឹង ទើបជនសង្ស័យបានសម្រេចចិត្ត ចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំងតែម្តង ។

នៅក្រោយពេលកើតហេតុ កម្លាំងការិយាល័យកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជា មួយនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចុះមកពិនិត្យសព នៅក្នុងបន្ទប់ឃុំឃាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ។

ហើយជាលទ្ធផល នៅក្រោយពេលពិនិត្យសពជនសង្ស័យខាងលើនេះរួចហើយនោះ សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពជនសង្ស័យខាងលើនេះ ពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពិតប្រាកដមែន ។

ទោះជាយ៉ាងណា មហាជនទូទៅ កំពុងបានធ្វើការរិះគន់ជាខ្លាំង ទៅលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី ២ថា មន្ត្រីនគរបាលប៉ុស្តិ៍ ដូចជាមានការធ្វេសប្រហេសពេកណាស់ហើយ ដែលបណ្ដោយឲ្យជនសង្ស័យ ចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួនរបៀបនេះ ជាធម្មតា នៅទីតាំងឃុំឃាំង គឺគេមិនទុកវត្ថុអ្វី ក្រៅពីជនសង្ស័យ ដែលអាចជាមូលហេតុ ធ្វើអត្តឃាត ដូចករណីមួយនេះ នោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
29 នាក់
ម្សិលមិញ :
290 នាក់
សប្តាហ៍នេះ :
910 នាក់
ខែនេះ :
3034 នាក់
3 ខែនេះ :
10855 នាក់
សរុប :
486763 នាក់