នៅព្រឹកថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២០ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានធ្វើការវាយ បំផ្លាញទូហ្គេមជាច្រើនគ្រឿង ដែលកម្លាំងអាជ្ញាធររបស់ខ្លួន បង្ក្រាបបាន កាលពីពេលកន្លងមក ។ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឱ្យដឹងថា ទូហ្គេមដែលត្រូវបានវាយ បំផ្លាញនោះ មានៈ ទូហ្គេមបាញ់ត្រីចំនួន០៧គ្រឿង កុំព្យូទ័រចំនួន១២គ្រឿង និងLEDចំនួន០២គ្រឿង ដែលអាជ្ញាធរ ចុះបង្ក្រាបក្នុងសង្កាត់ទាំង ៧ និងយកមកធ្វើការវាយបំផ្លាញចោលនៅក្នុងដីឡូត៍មួយកន្លែង ដែលស្ថិតនៅក្នុងភូមិក្បាល ដំរី២ សង្កាត់កាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ លោកបានបញ្ជាក់ថា ក្នុងគោលបំណងលុបបំបាត់នូវបទល្មើស លោកបានបញ្ជាឱ្យចៅសង្កាត់ទាំង៧ ក្នុងខណ្ឌពោធិ៍ សែនជ័យ បង្ក្រាបរាល់ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាគ្រឿងញៀន ជាដើម ឲ្យដូចជាភ្លៀងរលឹម ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា