នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បានមួយថ្ងៃ លោក សួស សារិន ចៅសង្កាត់ នឹងលោក ឈឹន ចំរើន មេប៉ុស្តិ៍សង្កាត់បឹងទំពុនទីមួយ ចុះសួរសុខទុក្ខប្រជាពលរដ្ធ នៅក្នុងមូលដ្ឋាន ដល់ម្ចាស់ផ្ទះសំណាក់ ម្ចាស់ផ្ទះខុនដូរ និងតាមម្ចាស់ផ្ទះបន្ទប់ជួល ពន្យល់ឲ្យពួកគាត់ជួយណែនាំបន្ត ទៅឲ្យប្រជាពលរដ្ឋដែលស្នាក់នៅ ទីតាំងរបស់ពួកគាត់នោះ អនុវត្តន៌តាមការណែនាំទាំងនេះ ។លោក សួស សារិន បានណែនាំដល់ម្ចាស់ផ្ទះទាំងនោះថា ជាហានីភ័យមួយ គឺយើងមិនអាចដឹងខ្លួនមុននោះទេយ៉ាងណាមិញ ប្រជាពលរដ្ឋដែលពួកគាត់ស្នាក់នៅតាមផ្ទះរបស់បងប្អូន ជាក់ស្តែងប្រសិនពួកគាត់មកពីលេង ស្រុកកំណើតវិញក្នុងឧិកាសចូលឆ្នាំប្រពៃនីខ្មែរនេះ គឺសុំឲ្យបងប្អូនជាម្ចាស់មូលដ្ឋានដែលជួលឲ្យនេះ ជួយណែ នាំបន្ត សូមឲ្យពួកគាត់លាងសំអាតដៃទៅនឹងសាប៊ូ និងអាកុល ហើយជាពិសេសនោះ គែត្រូវដាក់ជែលលាងដៃ តាមខ្លួនផង ដើម្បីសេចក្តីសុខសាន្ត របស់យើងទាំងអស់គ្នា ។ក្នុងនោះដែរប្រសិនបើមានករណីពលរដ្ឋរូបណាដែលស្នាក់នៅ មានអាការៈក្តៅខ្លួន កំដៅចាប់ពី ៣៧ ចុច៨ អង្សាឡើងទៅ បងប្អូនម្ចាស់ទីតាំងត្រូវរាយការណ៌ទៅមូលដ្ឋានប៉ុស្តិ៍នគរបាល ឬក៏សង្កាត់ ដើម្បីជួយមានចំណាត់ ការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ងាយស្រួលយកពួកគាត់ទាំងនោះទៅថែទាំទុកដាច់ដោយឡែក ការពារករណីឆ្លង វីរុសកូវីដ១៩ ជា យៈថា ហេតុ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា